
(មេនឆេស្ទឺ)៖ កីឡាករ Christian Eriksen អាចនឹងបង្ហាញខ្លួនរបស់លោក ជាលើកដំបូង សម្រាប់ក្លិប Manchester United គិតចាប់តាំងពីខែមករាមក នៅពេលបិសាចក្រហមត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton នៅថ្ងៃសៅរ៍ស្អែកនេះ។ នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag បានលើកឡើងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។
Eriksen មិនបានចូលរួមប្រកួតនោះទេ ចាប់តាំងពីឈ្នះពានរង្វាន់ FA Cup លើក្រុម Reading កាលពីចុងខែមករា ដោយសាររងរបួសកជើង នៅអំឡុងពេលប្រកួតនោះ។
ដោយសួរថាតើ Eriksen អាចវិលត្រឡប់ចូលក្រុមសម្រាប់ថ្ងៃប្រកួតប៉ះក្រុម Everton ឬយ៉ាងណានោះ លោក Ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Viaplay នៅប្រទេសដាណឺម៉ាកថា «យើងនឹងមើល។ យើងនឹងតាមដានពីមួយថ្ងៃទៅមួយថ្ងៃ»។ លោកបន្តថា «គាត់កំពុងល្អប្រសើរ។ គាត់ទើបតែវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញក្នុងសប្តាហ៍នេះ។ យើងមានការហ្វឹកហាត់ ២លើក បន្ទាប់ពីនោះ យើងនឹងសម្រេចថាតើ គាត់អាចត្រឡប់ចូលលេងជាមួយក្រុមម្តងទៀតឬអត់»។
សូមជម្រាបថា Man United បានឈ្នះ៦៣.២ភាគរយ នៃការប្រកួតក្នុងក្របខណ្ឌ Premier League ដែល Eriksen បានបង្ហាញខ្លួន ក្នុងរដូវកាលនេះ ធៀបទៅនឹង ៤៤.៤ភាគរយនៃការប្រកួតទាំងនោះ ដែលលោកបានអវត្តមាន៕

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]



