គួរឲ្យសោកស្តាយ! ខ្សែប្រយុទ្ធដ៏មុចស្រួចរបស់ក្រុមជម្រើសជាតិកម្ពុជា កែវ សុខផេង សម្រេចចូលនិវត្តន៍ ដោយមូលហេតុដ៏ខកចិត្តមួយនេះ

Published 3 years ago
923 Views
ទំហំអក្សរ
តូច
ធំ

កីឡាករឆ្នើម កែវ សុខផេង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដោយសារកត្ដាសុខភាព របួសរាំរ៉ៃ និងចង់ផ្ដល់ឳកាសដល់យុវជន ជំនាន់ក្រោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

កែវ សុខផេង ជាអតីតីកីឡាកររបស់ក្លឹបបឹងចំការកៅស៊ូបឹងកេត(បឹងកេត) ជាអតីតកីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន និង ក្លិបវិសាខា ជាក្លឹបចុងក្រោយមុនប្រកាសចូលនិវត្តន៍ក្រៅពីជាកីឡាករ អាជិពឆ្នើមរបស់ក្លិប កែវ សុខផេង ក៍ជាកីឡាករ ឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់រួមចំណែក រកគ្រាប់បាល់ជូនក្រុមជម្រើសជាតិជាច្រើនការប្រកួត ជាពិសេសបានជួយក្រុមជម្រើសជាតិកម្ពុជា បានឡើងទៅវគ្គ៤ក្រុមចុងក្រោយក្នងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពិន ។ ចំពោះការប្រកបអាជីពក្រៅស្រុកវិញ កែវ សុខផេង បានក្លាយជាកីឡាករកម្ពុជាដំបូងគេដែលទៅលេងនៅឯលីគកំពូលរបស់ប្រទេសម៉ាលេស៊ី នៅអំឡុងឆ្នាំ២០១៨ ដោយពេលនោះ សុខផេង បានចុះកុងត្រាជាមួយក្លឹប PKNC FC របស់ប្រទេសម៉ាលេស៊ី ។

Related Articles