Close
Featured-Image
គួរឲ្យសោកស្តាយ! ខ្សែប្រយុទ្ធដ៏មុចស្រួចរបស់ក្រុមជម្រើសជាតិកម្ពុជា កែវ សុខផេង សម្រេចចូលនិវត្តន៍ ដោយមូលហេតុដ៏ខកចិត្តមួយនេះ
ទំហំអក្សរ
តូច
ធំ

កីឡាករឆ្នើម កែវ សុខផេង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដោយសារកត្ដាសុខភាព របួសរាំរ៉ៃ និងចង់ផ្ដល់ឳកាសដល់យុវជន ជំនាន់ក្រោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

កែវ សុខផេង ជាអតីតីកីឡាកររបស់ក្លឹបបឹងចំការកៅស៊ូបឹងកេត(បឹងកេត) ជាអតីតកីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន និង ក្លិបវិសាខា ជាក្លឹបចុងក្រោយមុនប្រកាសចូលនិវត្តន៍ក្រៅពីជាកីឡាករ អាជិពឆ្នើមរបស់ក្លិប កែវ សុខផេង ក៍ជាកីឡាករ ឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់រួមចំណែក រកគ្រាប់បាល់ជូនក្រុមជម្រើសជាតិជាច្រើនការប្រកួត ជាពិសេសបានជួយក្រុមជម្រើសជាតិកម្ពុជា បានឡើងទៅវគ្គ៤ក្រុមចុងក្រោយក្នងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពិន ។ ចំពោះការប្រកបអាជីពក្រៅស្រុកវិញ កែវ សុខផេង បានក្លាយជាកីឡាករកម្ពុជាដំបូងគេដែលទៅលេងនៅឯលីគកំពូលរបស់ប្រទេសម៉ាលេស៊ី នៅអំឡុងឆ្នាំ២០១៨ ដោយពេលនោះ សុខផេង បានចុះកុងត្រាជាមួយក្លឹប PKNC FC របស់ប្រទេសម៉ាលេស៊ី ។

អត្ថបទកំពុងចាប់អារម្មណ៍៖
Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ
featured image

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺ​Gianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ​ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ​ Premier League […]

ចុចអានបន្ត
អត្ថបទទាក់ទង