Close
Featured-Image
Man.Utd បញ្ចេញឈ្មោះកីឡាករ៥រូបត្រៀមលក់ចេញមុនរដូវកាលថ្មីចាប់ផ្តើម
ទំហំអក្សរ
តូច
ធំ

បរទេស: គ្រូបង្វឹកបិសាចក្រហម Man.United លោក Erik ten Hag ត្រៀមបញ្ចេញលក់កីឡាករ៥រូបនៅពេលបញ្ចប់រដូវកាលនេះ ខណៈក្រុមរំពឹង ចង់ពង្រឹងតំបន់ប្រយុទ្ធកណ្តាល ខ្សែបម្រើ និងជាខ្សែការពារកណ្តាលឡើងវិញ។ ប្រភពពី Manchester Evening News បាន​លើកឡើងថាកីឡាករទាំងនោះរួមមានៈ ​Harry Maguire, Anthony Martial, Brandon Williams, Alex Telles និង Eric Bailly គឺស្ថិត​ក្នុងបញ្ជីផ្ទេរចេញជាអចិន្រ្តៃយ៏ទាំងអស់តែម្តង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

We know they delay: Erik ten Hag warns Man United over Newcastle's  timewasting antics | The Independent

Maguire ទោះបីដើរតួនាទីជាប្រធានក្រុមប៉ុន្តែ ឪកាសបង្ហាញខ្លួនជម្រើសដំបូងបានធ្លាក់ចុះក្រោយការមកដល់របស់ Lisandro Martinez ក្រោយចូលលេងបានតែ ​ប្រាំ​ប្រកួតនៅក្របខណ្ឌ  Premier League ​រដូវ​កាល​នេះ ។រីឯ Martial ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ បានជួប បញ្ហារបួសដ៏រ៉ាំរៃក្នុងរដូវកាលនេះស្របពេលម្ចាស់ក្លឹបត្រកូល Glazer ត្រៀមលក់ក្លឹបដូច្នេះក្រុមរង់ចាំសំណើរសមរម្យសម្រាប់កីឡាករវ័យ ២៧ ឆ្នាំ។សម្រាប់ Williams បង្ហាញខ្លួនតែ​មួយ​លើក​គត់នៅរដូវកាលនេះ មិនមានឈ្មោះនៅក្នុងផែនការរបស់ Ten Hag ទេ ខណៈ Telles រំពឹងថានឹងចាកចេញក្រោយ​ត្រលប់​មក​ពីលេងខ្ចី​ជើង​​ជាមួយ Sevilla ។សម្រាប់ Bailly​ អាចនិងចូលរួមជាមួយ Marseille ក្នុងកិច្ច​សន្យា​អចិន្ត្រៃយ៍ក្រោយបញ្ចប់លក្ខណ្ឌខ្ចីជើងផងដែរ។ ក្រៅពីកីឡាករ៥រូបខាងលើអ្នកចាំទី Dean Henderson បច្ចុប្បន្នកំពុងខ្ចីជើងជាមួយ Nottingham Forest ក៏អាចបើកចំហរការ​ចាក​ចេញខណៈ Jadon Sancho ជួបភាព មិនច្បាស់លាស់ក្រោយពីលោកErik Ten Hag ខកចិត្តនិងទម្រង់លេងរបស់គេ។ មួយវិញទៀត​កីឡាករ​វ័យក្មេង២រូបគឺ Anthony Elanga និង Facundo Pellistri  រំពឹងថានិងត្រូវអនុញ្ញាតិអោយក្លឹបដទៃខ្ចី​ជើង​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ន៏ និង ​ពេល​វេលា​ចូលលេងបន្ថែមទៀត។

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 35 25 7 3 81 35 +46 82
    2 Arsenal 35 18 13 4 64 31 +33 67
    3 Manchester City 35 19 7 9 67 43 +24 64
    4 Newcastle United 35 19 6 10 66 45 +21 63
    5 Chelsea 35 18 9 8 62 41 +21 63
    6 Nottingham Forest 35 18 7 10 54 42 +12 61
    7 Aston Villa 35 17 9 9 55 49 +6 60
    8 AFC Bournemouth 35 14 11 10 55 42 +13 53
    9 Brentford 35 15 7 13 62 53 +9 52
    10 Brighton & Hov… 35 13 13 9 57 56 +1 52
    11 Fulham 35 14 9 12 50 47 +3 51
    12 Crystal Palace 35 11 13 11 44 48 -4 46
    13 Wolverhampton Wanderers 35 12 5 18 51 62 -11 41
    14 Everton 35 8 15 12 36 43 -7 39
    15 Manchester United 35 10 9 16 42 51 -9 39
    16 Tottenham Hotspur 35 11 5 19 63 57 +6 38
    17 West Ham United 35 9 10 16 40 59 -19 37
    18 Ipswich Town 35 4 10 21 35 76 -41 22
    19 Leicester City 35 5 6 24 29 76 -47 21
    20 Southampton 35 2 5 28 25 82 -57 11
  • Sponsor by 88Bol