បរទេស៖ ក្រុមម្ចាស់ផ្ទះស្កុតឡេនបានផ្តួលភ្ញៀវគឺជើងខ្លាំងអេស្បាញក្នុងលទ្ធផល២ទល់និង០ សម្រាប់ការប្រកួតនៅកីឡាដ្ឋាន Hampden Park ។ កាលពីយប់ថ្ងៃអង្គារ និង ជាជ័យជំនះលើកទីពីរជាប់ៗគ្នាសម្រាប់ក្រុម។ ខ្សែបម្រើ Man.Utd កីឡាករ McTominay មានឪកាសរកគ្រាប់បាល់បើកឆាកបានត្រឺមតែ៧នាទីប៉ុណ្ណោះ ក្រោយការបញ្ជូនបាល់ពីស្លាបខាងឆ្វេងរបស់កីឡាករខ្សែការពារក្រុមហង្សក្រហម Liverpool គឺRobertson មុនពេលកីឡាករវ័យ២៦ឆ្នាំ បញ្ចេញសមត្ថភាពស៊ុតបញ្ចូលទីជើងឆ្វេងដដែលនៅនាទី៥១តង់ទីពីរ។
វាជាជ័យជំនះលើកទីពីររបស់ខ្លួនក្រោយផ្តួលសាយព្រើស និងជាលើកទីមួយរបស់ពួកគេដែលផ្តួលអេស្ប៉ាញក្នុងរយៈពេល ៣៩ឆ្នាំ និងកំពុងឈរនៅលើកំពូលតារាងពូល A – មានបីពិន្ទុពីលើក្រុមអេស្បាញនិង ៥ ពិន្ទុលើន័រវេស។ស្កុតឡេនដ៏ក៏និងត្រូវធ្វើដំណើរទៅជួបប្រកួតជាមួយម្ចាស់ផ្ទះន័រវេ មុនពេល បើកទ្វារផ្ទះទទួលភ្ញៀវហ្សចចៀ។

បរទេស៖ កីឡាករ Sergio Ramos នឹងចាកចេញពី Paris Saint German តាម Lionel Messi នៅរដូវក្តៅនេះ ខណៈដែលក្លឹបបានបញ្ជាក់ពីការចាកចេញពីអតីតកីឡាករ Real Madrid រូបនេះ បន្ទាប់ពីនៅជាមួយ PSG អស់ពីររដូវកាល។ កីឡាករ Sergio Ramos មានវ័យ ៣៧ ឆ្នាំ បានចូលរួមជាមួយ PSG មកពី Real Madrid ក្នុងឆ្នាំ ២០២១ ហើយបានបង្ហាញខ្លួន ៥៧ ប្រកួតគ្រប់កម្មវិធី។ គាត់បានចាកចេញក្នុងនាមជាម្ចាស់ជើងឯក Ligue ១ ពីរសម័យ ប៉ុន្តែមិនអាចជួយក្លឹបបារាំងសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការឈ្នះពានរង្វាន់ Champions League ។អត្ថបទកំពុងចាប់អារម្មណ៍៖ Ronaldo បង្ហើបពីការផ្លាស់ប្តូរសំខាន់ៗ ដែលគាត់ស៊ាំ នៅអារ៉ាប៊ីសាអូឌីត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sergio Ramos […]

