Close
Featured-Image
អាជ្ញាកណ្តាល់ជះកាតក្រហម 3 ក្នុងរយៈពេលត្រឹម៤០វីនាទី ខណៈ Man Utd វាយបកលើ ​Fulham យ៉ាងអស្ចារ្យ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បរទេស៖ ការប្រកួត FA Cup វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ Manchester United ទល់និង Fulham បានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ បន្ទាប់ពីអាជ្ញាកណ្តាល លោក Chris Kavanagh បានផ្តល់ជូនកាតក្រហមចំនួនបីក្នុងរយៈពេល 40 វិនាទីនៅ Old Trafford ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Fulham receive THREE red cards within 40 seconds after mad scenes against Man United in FA Cup tie

ខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្រុម Fulham បានដាក់មួយគ្រាប់លើ Man United បង្ករឲ្យមានការភ្ញាក់ផ្អើលនៅដើមតង់ទី 2 ។ ទោះជាយ៉ាងណាក៏ដោយ United បានបន្តវាយបក និងបង្កើតការវាយលុកវិញជាច្រើនលើក ច្រើនសារ បន្ទាប់ពី Antony បានប្តូរចូល ដើម្បីជួយគាំទ្រដល់ Jadon Sancho នៅលើតំបន់ស្លាយ ដែលមានវាយប្រហារយឺត ។ Sancho បានអូសផុតអ្នកចាំទី Bernd Leno ហើយបានបាញ់បាល់របស់គាត់ឆ្ពោះទៅរកសំណាញ់របស់ Fulham ប៉ុន្តែអតីតកីឡាករ Chelsea និង Arsenal កីឡាករ Willian បានព្យាយាមរារាំងបាល់នោះដោយប្រើប្រាស់ដៃរបស់គាត់ ។

Manchester United 3-1 Fulham: Reds overcome 9-man Fulham to reach FA Cup semis - The Busby Babe

VAR បាន​ធ្វើ​ការអន្តរាគមន៍ភ្លាមៗ ហើយលោក Kavanagh បាន​ផ្តល់បាល់ប៉េណាល់ទី​ បន្ទាប់​ពី​ពិនិត្យ​មើល​ម៉ូនីទ័រ ហើយនឹងផ្តល់កាតក្រហមដល់ Willian ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗបានប្រែទៅកាន់តែអាក្រក់សម្រាប់ក្រុម Fulham ខណៈដែលកីឡាករ Mitrovic ក៏ត្រូវបានបណ្តេញចេញផងដែរ បន្ទាប់ពីរូបគេបានព្យាយាមរារាំងលោក Kavanagh ពីការផ្តល់កាតក្រហមឲ្យទៅ Willians ដោយការច្រាន ។ មួយវិញទៀតសម្បីតែ អ្នកចាត់ការ Fulham លោក Marco Silva ក៏ត្រូវបានបណ្តេញចេញផងដែរ បន្ទាប់ពីគាត់បានព្យាយាមរំខានដល់អាជ្ញាកណ្តាល់កំឡុងពេលឆែក VAR ។

ក្រោយមក Bruno Fernandes បាន​បំប៉ោង​សំណាញ់​ទី Leno ដោយទាត់ប៉េណាល់ទី ហើយត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីការតាមស្មើរបស់ Fernandes បិសាចក្រហមបាននាំមុខលើក្រុម Fulham បន្តទៀត បន្ទាប់ពីកីឡាករខ្ចីជើងរបស់ Bayern Munich គឺ Marcel Sabitzer ។ Fernandes បានដាក់មួយគ្រាប់ទៀត និងធានាបាននូវជ័យជម្នះ 3-1 ។

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031