• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    Hazard ចេញមកអះអាងថា ​ខ្លួនមិនដែលនិយាយជាមួយនឹងលោក Ancelotti ឡើយ
    Soccer 2 weeks ago 291 Views

    បរទេស៖ Eden Hazard មាន​បំណង​បន្ត​នៅ Real Madrid រហូត​ដល់​ចប់​កុងត្រា​នៅ​ខែ​មិថុនា ឆ្នាំ 2024 ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានរៀបចំកិច្ចប្រជុំជាមួយភ្នាក់ងាររបស់គាត់នៅទីក្រុងម៉ាឌ្រីដក្នុងខែកុម្ភៈ ដើម្បីពិនិត្យមើលស្ថានភាពរបស់គាត់ ទោះបីជាវាមិនច្បាស់ថាការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងនៅទីនោះក៏ដោយ ។ ប៉ុន្តែ Hazard និងក្រុមការងាររបស់គាត់បានឈានដល់ការឯកភាពគ្នាកាលពីសប្តាហ៍មុន ហើយកីឡាករវ័យ 32 ឆ្នាំរូបនេះចង់បន្តនៅ Madrid សម្រាប់ហេតុផលអាជីព និងរឿងផ្ទាល់ខ្លួនផ្សេងៗគ្នា។

    Eden Hazard “សម្រាប់ខ្ញុំ ខ្ញុំចង់នៅ Real Madrid បន្តទៀត នៅរដូវកាលក្រោយ ប៉ុន្តែយើងមិនដឹងទេថា ថ្ងៃអនាគតទៅនឹងមានរឿងអីកើតឡើង ។ ទំនាក់ទំនងជាមួយនឹងលោក Ancelotti? តែងតែមានការគោរពចំពោះគាត់ ប៉ុន្តែពេលនេះពួកយើងមិនដែលបាននិយាយរកគ្នាឡើយ ។ ខ្ញុំនឹកការលេងបាល់ ខ្ញុំចង់សប្បាយជាមួយវាម្តងទៀត ហើយ​ចងមានអារម្មណ៍ថា ខ្លួនឯងមានប្រយោជន៍សម្រាប់ក្រុម”