

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United បានទទួលរងការរឹះគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រ Manchester United បន្ទាប់ពីរូបគេបានទះឡូកូរបស់ក្លឹប Liverpool នៅក្នុងកីឡដ្ឋាន Anfield មុនការប្រកួតរវាងក្លឹបទាំងអស់ដែលចប់ការប្រកួត Liverpool បានយកឈ្នះលើ Man Utd ដោយលទ្ធផល 7-0 ។

យ៉ាងណាមិញ ឥឡូវ Wout Weghorst បានចេញមកបកស្រាយហើយ ដោយគាត់បានបង្ហោះលើ Instagram ថា: « ជាទូទៅខ្ញុំមិនដែលឆ្លើយតបអ្វីមួយលើបណ្តាញសង្គមឡើយ ប៉ុន្តែលើកនេះខ្ញុំគិតថា មានពិតជាសំខាន់ណាស់ សម្រាប់អ្នកគាំទ្រ Manchester United ដ៏អស្ចារ្យ ។ ខ្ញុំបានដឹងថា Vigril Van Dijk តែងតែធ្វើបែបនេះ រាល់ពេលពួកគេដើរចេញ នៅ Anfield ខ្ញុំដឹងរឿងនេះពេលពួកយើងនៅក្រុមជម្រើសជាតិ ហើយខ្ញុំគ្រាន់តែព្យាយាមរំខានគាត់ពីការទះឡូកូប៉ុណ្ណោះ ។ កាលពីក្មេងខ្ញុំគាំទ្រក្លឹប FC Twente ហើយបច្ចុប្បន្នក្នុងនាមជាកីឡាករ មានតែក្លឹបមួយនេះប៉ុណ្ណោះ ហើយវាគ្មានអ្វីត្រូវសង្ស័យឡើយ ។ កាលពីថ្ងៃអាទិត្យជាសុបិន្តអាក្រក់សម្រាប់យើងទាំងអស់គ្នា ហើយយើងកំពុងព្យាយាមធ្វើឲ្យរឿងទាំងអស់ល្អឡើងវិញ »
Weghorst touched the This Is Anfield sign 😭 pic.twitter.com/3z11Gk2hqQ
— Jack Soutar (@JackSoutar04) March 7, 2023

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible

