

បរទេស៖ ក្នុងរយៈពេលជាង 3 ខែ បន្ទាប់ពីការឈ្នះពានរង្វាន់ World Cup វីដេអូនៃបទសម្ភាសនៃការប្រកួត ក្រោយការខឹងសម្បាររបស់ Lionel Messi នៅការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយហូឡង់ត្រូវបានបង្ហោះជាផ្លូវការណ៍។ កាលពីយប់ថ្ងៃព្រហស្បតិ៍ Messi មានការរំលឹកដ៏អស្ចារ្យបំផុតថា គាត់ជាម្ចាស់ជើងឯកពិភពលោកមួយរូបបន្ទាប់ពីការស្វាគមន៍ដ៏អស្ចារ្យពីអ្នកគាំទ្រអាហ្សង់ទីនធ្វើឱ្យគាត់ស្រក់ទឹកភ្នែក។

វាជាលើកទីមួយហើយដែលគាត់បានត្រលប់មកប្រទេសវិញចាប់តាំងពីការអបអរការឈ្នះពាន World Cup ហើយគាត់បានលើកពានម្តងទៀត។ ជ័យជម្នះរបស់អាហ្សង់ទីនលើហូឡង់ហាក់ដូចជាភាពបុកពោហសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន ។ ដោយសារតែគ្រាប់បាល់ពីរគ្រាប់របស់ Wout Weghorst ក្នុងជាកីឡាករបម្រុង បានធ្វើឲ្យហូឡង់តាមស្មើនៅចុងម៉ោង ប៉ុន្តែយ៉ាងណាមិញ អាហ្សង់ទីននៅតែអាចឈ្នះការប្រកួតមួយនេះដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ។ បន្ទាប់ពីការប្រកួត Messi បានធ្វើបទសម្ភាសន៍ និងបានបង្ហាញអារម្មណ៍ខឹងសម្បារ ដែលគាត់បានជេរប្រមាថមនុស្ស ហើយឥឡូវនេះ វីដេអូថ្មីត្រូវបានបង្ហោះចេញជាផ្លូវការណ៍ ដោយម្នាក់នោះគឺជាខ្សែប្រយុទ្ធខ្ចីជើងរបស់ក្លឹប Manchester United គឺ Wout Weghort។
Je viens de voir la vraie version de cette vidéo, mais les gars Lionel Messi avait lâchement humilier Wout Weghorst.
Même moi je suis gêné wallah. pic.twitter.com/VtCvdDfC8f
— SEY D. NA 天 ( J’ai Sot ) (@SeydinaOf) March 26, 2023
Weghorst អាចត្រូវបានគេប្រទះឃើញថា បានឈររមើលកិច្ចសម្ភាស៍ របស់ខ្សែប្រយុទ្ធអាហ្សង់ទីន ហើយដែលធ្វើឱ្យតារា PSG រូបនេះមានការរំខាននិងបាននិយាយថា “តើឯងកំពុងធ្វើអ្វីនៅទីនេះ?” គាត់បានសួរពីរដងមុននឹងបន្ថែមថា “ចេញពីទីនេះមនុស្សឆ្កួត”។ ក្រោយចប់ការសម្ភាហ៍ Weghort បានព្យាយាមធ្វើការចាប់ដៃ ប៉ុន្តែត្រូវបានបដិសេធដោយ Messi។ ហើយក្រោយមក Weghorst បង្ហាញអារម្មណ៍ខឹងសម្បារ ដោយនិយាយថា “ខ្ញុំកំពុងរង់ចាំគាត់ ហើយគ្រាន់តែចង់ចាប់ដៃគាត់” ។ គាត់បន្ថែមថា “មែនហើយ គាត់កំពុងធ្វើបែបនេះ ហើយវាជាការមិនគោរព” ។

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ […]


