Close
Ads: 88BOL
Featured-Image
កីឡាករ៥រូបដែលសាកសមទទួលបានពាន Ballon d’Or ជាង Ronaldo & Messi
ទំហំអក្សរ
តូច
ធំ

បរទេស៖ ដូចយើងដឹងហើយថា រាល់ពេលដែលយើងលើកយកប្រធានបទ Ballon d’Or​ មកនិយាយប្រាកដជាយើងនឹកឃើញដល់ខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺ Lionel Messi & Cristiano Ronaldo ដោយពួកគេបានប្រជែងពានមួយនេះជាមួយគ្នាជាងមួយទស្សន៍វត្ស ពោលគឺតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៨ មុននឹងខ្សែបម្រើ Luka Modric ឈ្នះវា ។ ប៉ុន្តែយ៉ាងណាមិញអំឡុងពេលនោះគឺមជ្ឃដ្ឋានទូទៅគិតថា មានកីឡាករច្រើននាក់ដែលសាកសមទទួលពានមួយនេះជាង២នាក់គេ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Cristiano Ronaldo reveals plans for dinner with Lionel Messi as Man Utd  star opens on relationship with fierce rival | The Sun

ទី៥:  Manuel Neuer (2014)

Germany v Argentina: 2014 FIFA World Cup Brazil Final

ក្នុងនាមជាអ្នកចាំទី! គួរតែទទួលបាននាមជាកីឡាករល្អជាងគេប្រចាំឬទេ? នេះជាសំណួរដែលមជ្ឃដ្ឋានទូទៅតែងតែលើកយកមកវែកញែក ។ Nuer ជាអ្នកចាំទីដ៏ពោលពេញដោយទេពកោសល្យម្នាក់ជាងមួយទស្សន៍វត្សចុងក្រោយនេះ ជាមួយនឹងដៃដ៏សែនរឹងមាំរបស់គេ ។ នៅក្នុងឆ្នាំ២០១៤ គេបានគិតថា អ្នកចាំទីរូបនេះសាកសមឈ្នះ Ballon d’Or ជាជាង Ronaldo ដោយសារតែពានរង្វាន់ដែលគេបានឈ្នះ និងស្ថិតិរបស់គេ ។

ទី៤: Xavi Hernandez (2009, 2011)

FC Barcelona v Sevilla FC - La Liga

ខ្សែបម្រើរូបនេះត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា ជាកីឡាករអេស្ប៉ាញល្អជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Xavi Hernandez ក៏ជាខ្សែបម្រើម្នាក់ដ៏ល្អជាងគេផងដែរ ។ ធ្លាប់ជាពានស្ទើរភ្លេចជាមួយនឹង Barca & អេស្ប៉ាញ នឹងជាកីឡាករឆ្នើម និងលេចធ្លោជាងគេនៅក្នុងចន្លោះឆ្នាំ ២០០៩ ដល់ទៅ ២០១១ ដែលមជ្ឃដ្ឋានជាច្រើនគិតថារូបគេសាកសមវាជាង Messi

ទី៣: Franck Ribery (2013)

Barcelona v FC Bayern Muenchen - UEFA Champions League Semi Final: Second Leg

ខ្សែប្រយុទ្ធឆ្នើមម្នាក់ដ៏សែនគ្រោះថ្នាក់សម្រាប់ខ្សែការពារទាំងអស់ ដោយក្នុងឆ្នាំ២០១៣ ត្រូវបានគេគិតថា រូបគេជាកីឡាករដែលល្អជាង Lionel Messi និង Cristiano Ronaldo ថែមទៀតផង បន្ទាប់ពីគេបានជួយឲ្យ Bayern Munich ឈ្នះ Treble ។ យ៉ាងណាមិញរូបគេនៅតែមិនអាចទទួលបានពាន Ballon d’Or ដដែល ដោយគេបានគិតថា ក្នុងឆ្នាំ២០១៣នេះ ជាឆ្នាំដ៏សែនអយុត្តិធម៍បំផុត សម្រាប់ Ribery ខណៈសម្បីរូបគេក៏មិនសប្បាយចិត្តនឹងសម្រេចរបស់ UEFA ផងដែរ ។

ទី២: Wesley Sneijder (2010)

Netherlands v Peru - International Friendly

ផ្នែកដ៏សំខានដែលបានជួយឲ្យហូឡង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup និងជាកីឡាករដ៏ល្អបំផុតក្នុងជំនាន់របស់គាត់ និងត្រូវបានគេគិតថា គាត់សាកសមជាម្ចាស់ពានរង្វាន់ Ballon d’Or នៅឆ្នាំ២០១០ បន្ទាប់ពីគាត់បានជួយឲ្យ Inter Millan ឈ្នះ Treble-Winning​ Season ក្រោមការដឹកនាំរបស់លោក Jose Mourinho

ទី១: Andreas Iniesta (2010-2012)

FC Barcelona v CA Osasuna - La Liga

មិនខុសពី Xavi ឡើយ គាត់គឺជាខ្សែបម្រើម្នាក់ដែលត្រូវបានសង្គមទូទៅទទួលស្គាល់ថា គាត់ជាកីឡាករដ៏ល្អបំផុត ក្នុងតំណែងរបស់គាត់ ជាមួយទេពកោសល្យដ៏ច្រើនរបស់គាត់ ។ ក្នុងឆ្នាំ២០១២ គាត់បានសម្រេចបានរឿងជាច្រើន និងសាកសមជាម្ចាស់ពានរង្វាន់ Ballon d’Or ប៉ុន្តែជាក់ស្តែងគឺគ្មានអ្វីដែលអាចយកឈ្នះ Lionel Messi នៅរដូវកាលនៅះបានឡើយដោយរូបគេអាចទាត់បានដល់ទៅ៩១គ្រាប់ក្នុងមួយរដូវកាលឯណោះ។

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Chelsea 0 0 0 0 0 0 +0 0
    7 Crystal Palace 0 0 0 0 0 0 +0 0
    8 Everton 0 0 0 0 0 0 +0 0
    9 Fulham 0 0 0 0 0 0 +0 0
    10 Ipswich Town 0 0 0 0 0 0 +0 0
    11 Leicester City 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Southampton 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031  
  • Sponsor by 88Bol