

ឆ្លងកាត់ការប្រកួត២លើកបើកឆាករបស់ Cristiano Ronaldo នៅតែមិនទាន់អាចរកគ្រាប់បាល់បានសម្រាប់Al-Nassrខណៈ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហាញការចាប់ផ្តើមយ៉ាងយឺតជាមួយក្លឹបដែលមានមូលដ្ឋាននៅទី ក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ ប៉ុន្តែទោះបីជាជួបលទ្ធផលមិនទាន់បានគាប់ប្រសើរដូចនេះក៏ដោយ ប៉ុន្តែអតីតខ្សែប្រយុទ្ធ Watford និង Man United កីឡាករ Odion Ighalo ជឿជាក់ថា Ronaldo នឹងអាច រកគ្រាប់បាល់បាននៅពេលអនាគតជាក់ជាមិនខាន។
ចូលរួមទស្សន៍ទាយផ្សងសំណាងឈ្នះរង្វាន់ភ្លាមៗ!

គួរបញ្ជាក់ថាក្លឹបAl-Nassr ទើបតែ ធ្លាក់ចេញពីការប្រកួតពានរង្វាន់ Saudi Super Cup ក្រោមថ្វីជើងគូប្រជែង Al-Ittihad ដ៏គួរឱ្យខកចិត្ត ។លទ្ធផលមួយនេះផងដែរបានបង្ហាញការទាក់ទាញចំណាប់អារម្មណ៏រិះគន់ដោយប្រិយមិត្តគាំទ្រជាច្រើនបានលើកឡើងថា Al-Nassr កំពុងជ្រើសរើសផ្លូវដើរខុស ដោយសម្រេចចែកផ្លូវជាមួយខ្សែប្រយុទ្ធអន្តរជាតិកាមេរ៉ូន Vincent Aboubakar និងជ្រើសយកការដើររួមផ្លូវជាមួយម្ចាស់ពានបាល់មាស (Ballon d’Or) ប្រាំសម័យកាលជំនួសវិញ។
ទោះយ៉ាងណាអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Odion Ighalo បានប្រាប់ Oma Sports TV បន្តថាៈខ្ញុំជឿជាក់ថា Ronaldo នឹងទទួលបានលទ្ធផលល្អជាមួយនិងការផ្សងព្រេងថ្មីរបស់គាត់នៅពេលនេះ។ Ronaldo គាត់ជាវីរបុរសគាត់គឺល្អបំផុតសម្រាប់ខ្ញុំនៅតែចាត់ទុកគាត់ជា GOAT ។ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាងបច្ចុប្បន្នកំពុងលេងអោយក្លឹបរួមលីក Al-Hilal វ័យ ៣៣ ឆ្នាំរូបនេះបន្ថែមថា :ខ្ញុំមានការគោរព និង កោតសរសើរចំពោះគាត់ច្រើនបំផុត ។ គាត់នឹងបន្តលេងអោយក្លឹបនាពេលបច្ចុប្បន្ន ហើយស៊ុតបញ្ចូលទី ហើយខ្ញុំក៏លេងឱ្យក្រុមខ្លួនឯង ដោយរកគ្រាប់បាល់ដូចគ្នាអញ្ចឹងដែរ។

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ! Messi បង្កើតកំនត់ត្រាថ្មីចែសមួយនៅ MLS(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ និងប្រកបដោយគុណភាពនៅលើទីលាន ដែលប្រពៃណាស់សម្រាប់ពួកយើងដែលមានគាត់មករួមក្រុម។ វាពិតជាអស្ចារ្យមែនទែន»៕ ប្រភព៖ […]

