Close
Sponsor ads Featured-Image
Ronaldo បានអញ្ជើញអតីតមិត្តរួមក្រុមនៅ Man Utd តែ៤នាក់ប៉ុណ្ណោះ ដើម្បីជប់លៀងលាគ្នា
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo បានរៀបចំពិធីជប់លៀងលាគ្នាមួយនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីការជាលាគ្នាជាមួយនឹងមិត្តរួមក្រុមនៅ Man Utd ព្រោះរូបគេបានបញ្ចប់កុងត្រាជាមួយនឹងក្លឹបយក្សនៅប្រទេសអង់គ្លេសមួយនេះ អំឡុងពេលព្រឹត្តិការណ៍ World Cup ដែលគេគ្មានឱកាសដើម្បីធ្វើការលាគ្នាចុងក្រោយឡើយពេលនៅទីនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ronaldo has invited his old United team-mates on holiday for a proper farewell

ads

គាត់ត្រូវបានសាកសួរថា តើពួកគេ [អតីតមិត្តរួមក្រុម United] នឹងចាប់អារម្មណ៍ក្នុងការមើលគាត់លេងឱ្យក្លឹបថ្មីរបស់គាត់នៅមជ្ឈិមបូព៌ាដែរឬទេ ប្រសិនបើកាលវិភាគអនុញ្ញាត។ ព័ត៍មានលេចចេញពីក្នុងរបស់ United បាននិយាយថា “នៅមានកីឡាករពីរបីនាក់នៅទីនេះ ដែលគ្មានអ្វីក្រៅពីការគោរពចំពោះ Ronny ហើយសោកសៅពីរបៀបដែលវាបានបញ្ចប់ទៅ ពីព្រោះពួកគេមិនទាន់បាននិយាយលាត្រឹមត្រូវទេ”។ ថ្មីៗនេះ Ronaldo បានចេញពី Group WhatsApp របស់កីឡាករ Man Utd ហើយ ប៉ុន្តែបានសន្យាថា នឹងបន្តទំនាក់ទំនងជាមួយមិត្តរួមក្រុមមួយចំនួន ហើយនឹងបានអញ្ជើញពួកគេទៅកន្លែងថ្មីរបស់គាត់នៅ Lisbon និង A Saudi ដើម្បីទស្សនាការប្រកួតរបស់គាត់។
បួននាក់នោះគឺមានដូចជា “Harry Maguire, Bruno Fernandes, Casemiro និង Raphael Varane”។

អត្ថបទទាក់ទង
  • January 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031