• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    Cristiano Ronaldo នឹងមិនបញ្ចប់អាជីពជាមួយក្លឹបAl-Nassrទេ
    Soccer 2 months ago 1042 Views

    លោក Rudi Garcia អ្នកចាត់ការទូទៅក្លិប Al Nassr បានព្រលយពាក្យថាក្លឹបនៅលីកកំពូលអារ៉ាប៊ីសាអ៊ូឌីតគឺមិនមែនជាទីបញ្ចប់អាជីពសម្រាប់​Cristiano Ronaldo នោះទេ។ គួររំលឹកថាខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់បានផ្លាស់មកកាន់ទឹកដី Mrsool Park ក្នុងកិច្ចសន្យារយៈ​ពេលពីរ​ឆ្នាំ​កាល​ពីដើមខែមករាឆ្នាំ២០២៣នេះ។ យ៉ាងណាមិញការផ្លាស់មកលេងនៅលីកកំពូល Saudi Pro League គឺជាលើកទីមួយដែលខ្សែប្រយុទ្ធជើង​ចាស់​រូប​នេះចាប់​អាជីព​លេងនៅក្រៅពីទ្វីបអឺរ៉ុប។

    លោកGarciaគ្រូ​បង្វឹក​សញ្ជាតិ​បារាំងត្រូវបានដកស្រង់​សម្តីតាម​រយៈគេហទំព័រ talkSPORTថា: Ronaldo វ័យ​៣៧​ឆ្នាំ​នឹង​ត្រឡប់​ទៅ​លេងនៅលីក កំពូល អឺរ៉ុប​វិញ​ដើម្បី​បញ្ចប់​អាជីព​របស់​ខ្លួននៅទីនោះ ។ ទោះបីជាមិនទាន់រកគ្រាប់បាល់សម្រាប់ក្រុមប៉ុន្តែ Cristiano Ronaldo គឺជាការបន្ថែម រឿងវិជ្ជមាន មួយ សម្រាប់រកគ្រាប់បាល់ក្នុងនាមជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោក។

    គួររំលឹកថាកិច្ចសន្យារយៈពេលពីរឆ្នាំរបស់ Cristiano Ronaldo មានតម្លៃពលកម្មនឿយហត់១៧៣លានផោនក្នុងមួយឆ្នាំនិងក្លាយជា អត្តពលិក​ដែល​មាន ប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោកគក្រោយពីបានចាកចេញពីក្លឹប Man. United ក្នុងខែវិច្ឆិកាឆ្នាំមុនបន្ទាប់ពីបញ្ចប់កិច្ចព្រម​ព្រៀងគ្នា​រៀងៗ​ខ្លួនជា​មួយក្លឹប ជើងឯកអង់គ្លេស២០សម័យរួចមក។