
លោក Rudi Garcia អ្នកចាត់ការទូទៅក្លិប Al Nassr បានព្រលយពាក្យថាក្លឹបនៅលីកកំពូលអារ៉ាប៊ីសាអ៊ូឌីតគឺមិនមែនជាទីបញ្ចប់អាជីពសម្រាប់Cristiano Ronaldo នោះទេ។ គួររំលឹកថាខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់បានផ្លាស់មកកាន់ទឹកដី Mrsool Park ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកាលពីដើមខែមករាឆ្នាំ២០២៣នេះ។ យ៉ាងណាមិញការផ្លាស់មកលេងនៅលីកកំពូល Saudi Pro League គឺជាលើកទីមួយដែលខ្សែប្រយុទ្ធជើងចាស់រូបនេះចាប់អាជីពលេងនៅក្រៅពីទ្វីបអឺរ៉ុប។
លោកGarciaគ្រូបង្វឹកសញ្ជាតិបារាំងត្រូវបានដកស្រង់សម្តីតាមរយៈគេហទំព័រ talkSPORTថា: Ronaldo វ័យ៣៧ឆ្នាំនឹងត្រឡប់ទៅលេងនៅលីក កំពូល អឺរ៉ុបវិញដើម្បីបញ្ចប់អាជីពរបស់ខ្លួននៅទីនោះ ។ ទោះបីជាមិនទាន់រកគ្រាប់បាល់សម្រាប់ក្រុមប៉ុន្តែ Cristiano Ronaldo គឺជាការបន្ថែម រឿងវិជ្ជមាន មួយ សម្រាប់រកគ្រាប់បាល់ក្នុងនាមជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោក។
គួររំលឹកថាកិច្ចសន្យារយៈពេលពីរឆ្នាំរបស់ Cristiano Ronaldo មានតម្លៃពលកម្មនឿយហត់១៧៣លានផោនក្នុងមួយឆ្នាំនិងក្លាយជា អត្តពលិកដែលមាន ប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោកគក្រោយពីបានចាកចេញពីក្លឹប Man. United ក្នុងខែវិច្ឆិកាឆ្នាំមុនបន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងគ្នារៀងៗខ្លួនជាមួយក្លឹប ជើងឯកអង់គ្លេស២០សម័យរួចមក។

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano


