
អតីតខ្សែបម្រើក្រុម Barcelona លោក Deco បានបញ្ជាក់ថាទោះបីជា Lionel Messi នឹង Cristiano Ronaldo គឺជាកីឡាករដែលបានគ្រងតំណែងជាកីឡាករដ៏ល្អរបស់ពិភពលោកជិត២ទសវត្សមកនេះ ប៉ុន្តែអតីតកីឡាករក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldinho បានចេញមុខមកអះអាងថាអតីតមិត្តរួមក្រុមRonaldinho ទៅវិញទេ ដែលជាកីឡាករមានទេពកោសល្យល្អជាងកីឡាករជើងចាស់ទាំងពីររូបនេះ។ គួរបញ្ជាក់ថា Deco ដែលធ្លាប់លេងរួមក្រុមជាមួយទាំង Messi និង Ronaldinho នៅទឹកដីCamp Nouសម្រាប់ក្លឹបយក្សកាតាឡាន់ ជាមួយគ្នានោះដែរ រូបគេក៏ធ្លាប់លេងរួមក្រុមជម្រើសជាតិជាមួយ Ronaldo ផងដែរ ។
បច្ចុប្បន្នមានវ័យ៣៤ឆ្នាំ Messi និង Ronaldoមានវ័យ៣៧ឆ្នាំ ពួកគេទាំងពីរគឺជាកីឡាករដែលធ្លាប់ ឈ្នះពានរង្វាន់ Ballon d’Or សរុបចំនួនដល់ទៅ ១២ ឆ្នាំ ក្នុងអាជីពដ៏អស្ចារ្យរបស់ពួកគេ ប៉ុន្តែ Deco បានលើកសរសើរពីសមត្ថភាពរបស់ Ronaldinho ដែលមានទេពកោសល្យល្អប្រសើរជាង Messi និង Ronaldo ថាៈនៅពេលដែលយើងមិនដឹងថាត្រូវធ្វើអ្វី គាត់(Ronaldinho) នឹងបង្កើតឱកាសដើម្បីរកគ្រាប់បាល់សម្រាប់យើងនិង ក្រុម។ ហើយសម្រាប់ Messi គឺបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពជាមួយនិងការបណ្តើរ បាល់គេចចេញពីគូបដិបក្សដូចគ្នា។ ប៉ុន្តែអ្វីដែល Ronaldinho មានគឺពិតជាទេពកោសល្យពីធម្មជាតិទាំងស្រុងហើយជាបច្ចេកទេសដ៏ពិសេស។ ហើយផ្ទុយទៅវិញនៅពេលយើងបញ្ជូនបាល់ដល់រូបគាត់ បុរសម្នាក់នេះមានសមត្ថភាពស៊ុតបញ្ចូលទីប្លែកៗទៅតាមបច្ចេគទេសតែម្តង ។
សមត្ថភាពដ៏ល្អគ្មានពីររបស់Ronaldinho ធ្វើអោយរូបគេបានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ពីរដង ស្របពេល វីរបុរសដែលបានជួយប្រេស៊ីលឈ្នះពានWorld Cup ២០២២ ឈ្នះពានបាល់មាស Ballon d’Or ម្តងផងដែរ។ ហើយអ្វីដែលប្រិយមិត្តចងចាំបំផុតនោះគឺ Ronaldinho ទទួលបានការអបអរសាទរពីអ្នកគាំទ្រ Real Madrid នៅកីឡដ្ឋាន Santiago Bernabeuនាឆ្នាំ២០០ បន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣ទល់និង០ក្នុងជំនួប El Clasico ។ជាមួយគ្នានេះផងដែរDecoនិង Ronaldinho បានឈ្នះពានរង្វាន់ La Liga ពីរលើក និងពានរង្វាន់ Champions League មួយលើក បន្ទាប់ពីបានផ្តួលក្រុម Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រ UCL ក្នុងឆ្នាំ 2006 ក្រោមការដឹកនាំរបស់លោក Frank Rijkaard ។

បរទេសៈ ក្រុម Arsenal បានបើកការចរចារជាមួយនឹងកីឡាករ Nico Williams របស់ក្រុម Athletic Bilbao អំពីលទ្ធភាពក្នុងការផ្ទេរនៅរដូវក្តៅខាងមុខ។ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះតែងតែបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍នឹងសមត្ថភាពរបស់គេ ជាពិសេសការប្រកួតនៅ Euro 2024 តែម្តង។ ទោះបីជាយ៉ាងណាមិញក្លឹបដែលចង់បានគេត្រូវតែហ៊ានចំណាយប្រាក់ ៤៨ ទៅ ៦៧លានផោន ដែលក្រុម Arsenal នឹងត្រូវប្រឈមមុខជាមួយនឹងក្លឹបធំៗ ដទៃទៀតដូចជា Bayern Munich, Chelsea និង Liverpool ។អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកគាំទ្រអាចនឹងក្អួតឈាម! ក្រោយដឹងពីមូលហេតុដែល Ramos ពាក់អាវលេខ៩៣ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បច្ចុប្បន្នក្រុម Arsenal ក៏បានមើលកីឡាករ Bruno Guimaraes របស់ Newcastle និង Martin Zubimendi របស់ Real Sociedad ក្នុងការពង្រឹងក្រុមបន្ថែមផងដែរ។ ដែលវត្តមានរបស់នាយកប្រតិបត្តិថ្មីគឺលោក Adrea […]



