Close
Ads: 88BOL
Featured-Image
កំនត់ត្រាបាល់ទាត់ដ៏អស្ចារ្យទំាង ៧ ដែលកម្រមានអ្នកបំបែកបាន
ទំហំអក្សរ
តូច
ធំ

ការប្រកួតបាល់ទាត់មិនថាសម្រាប់ក្រុមជម្រើសជាតិ និង ក្លឹប គឺជាទូទៅលទ្ធផលចុងក្រោយតែងតែមានកីឡាករសំខាន់ៗមួយចំនួនបានបង្កើតកំនត់ត្រារបស់ខ្លួនដ៏ មិនគួរ ក្នុងអាជីពរបស់ពួកគេ ហើយក្នុងចំណោមកំនត់ត្រាទាំងនោះផងដែរ គឺអាចនិងមាន រឺ ក៏មិនមានរំពឹងទុកថាថាមានកីឡាករជំនាន់ថ្មីរូបណានិងអាចបំបែកបានណាស់។ ឧទាហរណ៏ជាក់ស្តែងរដូវកាល Erling Haaland ដែលបានបំបែកកំណត់ត្រាជាច្រើនក្នុងរដូវកាលដំបូងនៅលីកកំពូលអង់គ្លេសដោយក្លាយជាកីឡាករទី៦ដែលស៊ុតច្រើនជាង៤០គ្រាប់/១រដូវកាល។
ខាងក្រោមនេះជាកំនត់ត្រាបាល់ទាត់ទាំង៧ដែលកម្រនិងបំបែកបានណាស់

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១.Cristiano Ronaldo
កំពូលខ្សែប្រយុទ្ធស្លាបវ័យ៣៧ឆ្នាំរូបនេះជាកីឡាករតែម្នាក់គាត់ដែលបានឈ្នះពានស្បែកជើងមាស(Golden Boot),បាល់មាស(Ballon D’or),Champion League និង ក្លឹបWorld Cup ជាមួយក្លឹបពីរផ្សេងគ្នា។

២.Pele
ទោះបីជាបានលាកចាកលោកនេះទៅហើយក្តី ប៉ុន្តែអធិរាជបាល់ទាត់សាំបាប្រេស៊ីលរូបនេះនៅតែចារទុកក្នុងប្រវត្តិសាស្រ្តក្នុងនាមកីឡាករតែម្នាក់គត់ដែលបានលើកពាន World Cup ៣សម័យកាល(១៩៥៨,១៩៦២ និង ១៩៧០)។

៣.Jose Mourinho
កំលុងពេលដឹកនាំChelsea នៅឆ្នាំ២០១៤អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានជួយអោយក្លឹបលើកពានPremier League និងបង្កើតកំនត់ត្រាCleasheet ២៥ដង ដែលមិនមានក្លឹបណានៅលីកកំពូលអង់ គ្លេសធ្វើបានដូច្នេះឡើយ។

៤.Bas Dost
Erling Haaland ត្រូវបានចាត់ទុកថាជាអធិរាជក្នុងប្រអប់នៅពេលដែលរូបគេមានឪកាសប៉ះបាល់ ក្នុងតំបន់មួយនេះ ប៉ុន្តែកាលពីប្រាំមួយឆ្នាំមុន ខ្សែប្រយុទ្ធ Bas Dost របស់ Sporting Lisbon ប៉ុន្តែកីឡាកររូបនេះមានឪកាសរកបានរហូតដល់ទៅ៤៥គ្រាប់នៅពេលដែលរូបគេមានឪកាសប៉ះបាល់៤៥ដង គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៧មក ។

៥.Lionel Messi
កំពូលខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះធ្លាប់បានបង្កើតកំនត់ត្រាល្អបំផុតនៅឆ្នាំ២០១២ ដោយស៊ុតបញ្ចូលទីបាន ៩១គ្រាប់/១រដូវកាល និងបានបំបែកកំនត់ត្រារបស់វីរបុរស អាឡឺម៉ង់ដ៏ល្បីល្បាញគឺលោកGerd Mullerដែលធ្លាប់រក៨៥គ្រាប់នៅឆ្នាំ១៩៧២។

៦.Sadio Mane
អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហមLiverpool រូបនេះធ្វើបាន Hat-trick លឿនបំផុតកំលុងពេលប្រកួតអោយSouthampton ទល់និង Aston Villa ដោយធ្វើបាន កំលុងពេលត្រឹមតែ២នាទីនិង៥៦វិនាទី។

៧.Cristiano Ronaldo
ជាថ្មីម្តងទៀតម្ចាស់ពានបាល់មាស៥សម័យក៏បានបង្កើតកំនត់ត្រាល្អបំផុតក្នុងពេលនៅជាកីឡាករReal Madrid ដោយស៊ុតបញ្ចូលទីបានមិនតិចជាង៥០គ្រាប់គិតចាប់តាំងពីរដូវកាល២០១០-២០១១ មុនពេលផ្លាស់ទៅJuventus នៅឆ្នាំ២០១៨។ Ronaldo ក៏ទើបតែនិងបង្កើតប្រវត្តិសាស្រ្តដ៏កម្រថ្មីមួយទៀតក្នុងនាមអត្តពលិកបាត់បុរសដែលបង្ហាញខ្លួនច្រើនបំផុត អោយក្រុមជម្រើសជាតិកំលុងពេលប្រកួតជាមួយឡិចថែនស្តេនកាលពីថ្ងៃព្រហស្បត្ត៏។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ម្នាក់ជា២នាក់! Man Utd កំណត់បានអត្តសញ្ញាណខ្សែប្រយុទ្ធជួរមុខម្នាក់ទៀត ដែលមានវ័យត្រឹម ២០ឆ្នាំ
featured image

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានកំណត់អត្តសញ្ញាណលើ Benjamin Sesko របស់ក្រុម RB Leipzig ជាគោលដៅខ្សែប្រយុទ្ធជួរមុខកំពូលនៃបញ្ជីផ្ទេរនៅរដូវក្តៅនេះ ប៉ុន្តែរាងពិបាកបន្តិចក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ 90min។អត្ថបទកំពុងចាប់អារម្មណ៍៖ Harry Kane ត្រៀមទទួលប្រាក់រង្វាន់យ៉ាងច្រើន បន្ទាប់ពីបំពេញនូវលក្ខខណ្ឌមួយនេះ ជាមួយ Bayern Munich សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កិច្ចសន្យារបស់ Sesko មានតម្លៃប្រមាណ ៤៣លានផោន ក្នុងការដោះលែង ខណៈ Man Utd នឹងពិបាកបញ្ចុះបញ្ចូលរូបគេឲ្យផ្លាស់មកកាន់ទឹកដី Old Trafford ដោយសារមានក្លឹបធំៗជាច្រើនក៏កំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិស្លូវេនីរូបនេះផងដែរ។ គួរជម្រាបដែរថា Sesko ស៊ុតបញ្ចូលទីបាន ២៩គ្រាប់ និង assists ១១ដង ក្នុងការបង្ហាញខ្លួន ៧៩លើកសម្រាប់ក្រុម Red Bull Salzburg មុនពេលផ្លាស់ទៅកាន់ RB […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 34 24 5 5 82 26 +56 77
    2 Manchester City 33 23 7 3 80 32 +48 76
    3 Liverpool 34 22 8 4 75 34 +41 74
    4 Aston Villa 34 20 6 8 71 50 +21 66
    5 Tottenham Hotspur 32 18 6 8 65 49 +16 60
    6 Manchester United 33 16 5 12 51 50 +1 53
    7 Newcastle United 33 15 5 13 69 54 +15 50
    8 West Ham United 34 13 9 12 54 63 -9 48
    9 Chelsea 32 13 8 11 61 57 +4 47
    10 AFC Bournemouth 34 12 9 13 49 60 -11 45
    11 Brighton & Hov… 33 11 11 11 52 54 -2 44
    12 Wolverhampton Wanderers 34 12 7 15 46 54 -8 43
    13 Fulham 34 12 6 16 50 54 -4 42
    14 Crystal Palace 34 10 9 15 44 56 -12 39
    15 Brentford 34 9 8 17 52 59 -7 35
    16 Everton 34 11 8 15 36 48 -12 33
    17 Nottingham Forest 34 7 9 18 42 60 -18 26
    18 Luton Town 34 6 7 21 47 75 -28 25
    19 Burnley 34 5 8 21 37 69 -32 23
    20 Sheffield United 34 3 7 24 33 92 -59 16
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031  
  • Sponsor by 88Bol