
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ហង្សក្រហម Liverpool និងកាំភ្លើងធំ Arsenal បានចូលរួមប្រជែងគា្នយ៉ាងស្វិតស្វាញក្នុងចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធអ៊ីស្រាអែល Oscar Gloukh។ កីឡាករវ័យ ១៩ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម Red Bull Salzburg ពី Maccabi Tel Aviv ក្នុងខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្នុងតម្លៃ ៧លានអឺរ៉ូ ឬស្មើនឹង ៧.៤លានដុល្លារ។ Gloukh បានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងការប្រកួតជម្រុះ Euro ២០២៤ នាពេលថ្មីៗនេះ ដោយបានស៊ុតគ្រាប់បាល់តាមស្មើទល់នឹង រូម៉ានី ដែលបានរក្សាកៅអីក្រុមក្នុងការប្រជែង ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រពីពូល I។ ខ្សែបម្រើប្រយុទ្ធរូបនេះបានលេង ២៤ប្រកួតសម្រាប់ក្លឹបអូទ្រីស ហើយរកបាន ៣គ្រាប់។ ជម្រាបផងដែរថា ការដោះដូរផ្ទេរនឹងប្រព្រឺត្តនៅខែមករា ខណៈក្លឹបដែលមានភាគរយខ្ពស់ជាងគេ មិនទាន់ត្រូវបានបង្ហាញជាក់លាក់នៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថាមាន៣ផ្លូវលើការផ្ទេរនេះ៕
សូមទស្សនានូវវីដេអូខាងក្រោម៖
ប្រភព៖ goal.com

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]


