

ម្ចាស់ផ្ទះ Aston Villa មានបំណងចង់ផ្តួលក្រុមភ្ញៀវ Crystal Palace សម្រាប់ការប្រកួតនៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង ២១:0 0 យប់នេះដើម្បីផ្លោះចំណាត់ថ្នាក់ឡើងមកឈរនៅចំណាត់ថ្នាក់លេខរៀងលើសខ្ពស់ជាងចំណាត់ថ្នាក់ទី៧ ។ ក្រុម Aston Villa ៤ប្រកួតដំបូងនៅក្របខណ្ឌ Premier League គឺចាញ់២ និង ស្មើ២ ខណៈ Crystal Palace ចាញ់១ស្មើ១និងឈ្នះ២។Aston Villa ចង់ស្តារមុខមាត់ឡើងវិញក្រោយចាញ់ Liverpool មុនការសម្រាកអន្តរជាតិខណៈCrytal Palace បានផ្តួល Wolver ។
១.ប្រវត្តិជួបគ្នា១៦ ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ Aston Villa ឈ្នះ ៧ ចាញ់ ៦ និងស្មើ ៣ ។
២.ពត៌មានកីឡាករក្រុមAston Villa(ម្ចាស់ផ្ទះ)
Aston Villa នៅតែមានបញ្ហារបួសជាច្រើន ដោយមានកីឡាកររហូតដល់ ៦ នាក់ដែលអាចនឹងអវត្តមានសម្រាប់ការប្រកួតនេះ។ដូច្នេះ Unai Emery អាចត្រូវផ្លាស់ទៅតំបន់ការពារបួននាក់វិញដោយអវត្តមាន Tyrone Mings និង Diego Carlos។
-ជម្រើស១១នាក់អាចនិងចូលលេង Martinez; Cash, Konsa, Torres, Digne; Bailey, Kamara, Luiz, McGinn; Diaby, Watkins
-ទម្រង់លេងអាចនិងចូលលេង ៤-៣-៣

៣.ពត៌មានកីឡាករក្រុម Crystal Palace(ភ្ញៀវ)
Crystal Palace នៅតែគ្មាន Michael Olise និង Matheus Franca ខណៈMarc Guehi នៅតែមានមន្ទិលសង្ស័យ។ដូច្នេះ Roy Hodgson ទំនងជាជ្រើសរើសក្រុមដដែលដែលបានយកឈ្នះក្រុម Wolves កាលពីលើកមុន ដោយដាក់អោយខ្សែប្រយុទ្ធ Odsonne Edouard រក្សាកន្លែងរបស់គាត់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Johnstone; Ward, Holding, Andersen, Mitchell; Doucoure, Hughes; Ayew, Eze, Schlupp; Edouard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.ព្យាករណ៏ការប្រកួតគូនេះគឺ Aston Villa ២ :០ Crystal Palace
ប្រភព:whoscored &sportsmole &sportskeeda

ខ្សែការពាររបស់ក្លឹប Valencia កីឡាករ Christian Mosquera បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Arsenal មុនពេលបញ្ចប់ការផ្ទេរទៅកាន់កីឡដ្ឋាន Emirate Stadium មុនរដូវកាលថ្មីចាប់ផ្តើម។គួរកត់សម្គាល់ថាក្រុមលោក Mikel Arteta បានដាក់សំណើរជាទឹកប្រាក់ប្រមាណ១៤ លានអឺរ៉ូសម្រាប់ Mosquera តែត្រូវបានក្លឹបរហស្សនាមប្រចៀវខ្មៅច្រានចោល។ទោះបីជាយ៉ាងណាក្រុមដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើតប្រទេសអេស្បាញ Valencia មានឆន្ទៈនិងពិចារណាលក់កីឡាករសញ្ជាតិអេស្បាញ Mosquera វ័យ២១ឆ្នាំក្នុងតម្លៃខ្លួនលើសពី 20 លានអឺរ៉ូ។អត្ថបទកំពុងចាប់អារម្មណ៍៖ សមាជិកថ្មីត្រៀមចូលរួមព្រឹត្កការណ៍ F C W ក្រោយ Chelsea ទិញបានពីក្លឹបរួមលីក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យោងប្រភពពីអ្នកជំនាញការផ្ទេរកីឡាករក្នុងពិភពបាល់ទាត់លោក Fabrizio Romano នៅលើបណ្តាញទំនាក់ទំនង Insta Gram កាលពីថ្ងៃអាទិត្យបានសរសរថាៈ Arsenal បានឈានដល់កិច្ចព្រមព្រៀងពេញលេញលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Christian Mosquera ហើយ។ សម្រាប់លោកArteta អ្នកចាត់ការទូទៅរបស់ក្លឹប Arsenal ចង់ឱ្យ Mosquera លេងចាប់ដៃគូជាមួយ William […]


