ក្រុមភ្ញៀវ Liverpool និងត្រូវធ្វើដំណើរទៅធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Wolverhampton ក្នុងការប្រកួតក្របខណ្ឌ Premier League នៅវេលាថ្ងៃសៅរ៍ម៉ោង ៦:៣០នាទីយប់ស្អែកនេះ។ក្រុមលោក Jurgen Klopp បានបំបាក់ក្រុម Aston Villa ក្នុងលទ្ធផល ៣-0 ក្នុងសប្តាហ៍ទី ៤ ជាមួយកំនត់ត្រា៤ប្រកួតឈ្នះ៣ស្មើ១ បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣ខណៈWolver ឈ្នះEverton តែ១លើកគត់ និងចាញ់ Crystal Palace ៣ទល់និង២នៅសប្តាហ៏ទី៤ ហើយឈរនៅចំណាត់ថ្នាក់ទី១៥ឯណោះ។
១.ប្រវត្តិជួបគ្នា
កាលពីរដូវកាលមុន ពួកគេបានជួបគ្នាចំនួនបួនដង ២លើកនៅ Premier League និង FA Cup ២ ដង។ ក្រុមទាំងពីរបានឈ្នះក្នុងផ្ទះរៀងខ្លួនខណៈ Liverpool ផ្តួល Wolver នៅផ្ទះសម្រាប់ការប្រកួត FA Cup បន្ទាប់ពីស្មើក្នុងផ្ទះ ២ទល់និង២ នៅ Anfield ។Liverpool បានឈ្នះ ៩ ដងក្នុងចំណោម ១១ លើកចុងក្រោយរបស់ពួកគេទល់នឹង Wolves ដោយរក្សាបាន Clean Sheet ចំនួន ៧ ។Wolves បានទទួលជ័យជម្នះមួយលើកក្នុងការប្រកួតក្នុងផ្ទះ Premier League ចំនួន 9 លើកទល់នឹង Liverpool ដោយជ័យជម្នះនោះនឹងកើតឡើងកាលពីរដូវកាលមុន (៣ទល់និង០) ។
២.ពត៌មានកីឡាករក្រុម Wolverhampton(ម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះអវត្តមានខ្សែបម្រើ-ការពារ Joe Hodge តែ១នាក់ប៉ុណ្ណោះ។ពោលក្រៅពីនោះមិនមានកីឡាកររូបណារងរបួសគួរបារម្ភនោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSa; Semedo, Dawson, Kilman, Bueno; Sarabia, Lemina, Gomes, Neto; Kalajdzic, Silva
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-១-១
៣.ពត៌មានកីឡាករក្រុម Liverpool(ភ្ញៀវ)
ប្រធានក្រុម Virgil van Dijk នៅតែរងការព្យួរ១ប្រកួតទៀត(២ប្រកួត)ក្រោយប្រើពាក្យប្រមាថលើអាជ្ញាកណ្តាលកំលុងពេលប្រកួតជាំួយ Newcastle ។
Trent Alexander-Arnold ខ្សែការពារស្តាំរូបណេះបានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate កាលពីសប្តាហ៍មុន។
ទោះយ៉ាងណាThiago Alcantara និង Ibrahima Konate ក៏នឹងត្រៀមដាក់អោយចូលលេងក្រោយឆ្លងកាត់ការវាយត្រូវបានវាយតម្លៃមុននេះដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Matip, Gomez, Robertson; Szoboszlai, Endo, Jones; Salah, Gakpo, Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលព្យាករណ៏ការប្រកួតគូនេះគឺៈ Wolverhampton ២:០ Liverpool ។
ប្រភព:whoscored&sportsmole&sportskeeda
កីឡាករ Nathan Tella រកបានគ្រាប់បាល់ជ័យជំនះតែ១គ្រាប់គត់នៅនាទីទី៦៩ ក្រោយពីក្រុម ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayer Leverkusen មានឱកាសច្រើនដោយសារតែក្រុមម្ចាស់ផ្ទះ Bayern Munich នៅសល់កីឡាករតែ១០នាក់ពោលគឺបន្ទាប់ពី អ្នកចាំទីជើងចាស់ Manuel Neuer ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី១៧ នៃតង់ទី១ពេលរត់ចញទៅព្យាយាមសង្គ្រោះបាល់ដោយប៉ះទង្គិចជាមួយខ្សែការពារស្លាបឆ្វេង Jeremie Frimpong ។ជ័យជំនះនេះបានជួយអោយក្រុមលោក Xabi Alonso កក់កៅអីរបស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីបានផ្តួលគូប្រជែង Bayern Munich ត្រឹមលទ្ធផល១ទល់និង០កាលពីយប់ថ្ងៃអង្គារ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich ធ្លាក់ចេញពី DFB Pokal ក្រោយបរាជ័យក្រោមថ្វីជើង Leverkusen (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដើមកំណើតអង់គ្លេសតែមានសញ្ជាតិដើ់មនីហ្សេរីយ៉ាធ្លាប់លេងអោយក្លឹប Burnley និង Southampton ប៉ុន្តែTella បានផ្លាស់ទៅលេងនៅលីកកំពូលអាឡឺម៉ង់គឺ Leverkusen។ សម្រាប់ក្រុម Bayern Munich […]