
ខ្សែបម្រើអន្តរជាតិអ៊ីតាលី Marco Verratti បានបញ្ចប់ការផ្ទេរទៅកាន់ក្រុម Al-Arabi របស់កាតា ក្នុងតម្លៃ ៤៥ លានអឺរ៉ូ ស្មើនិង (៣៨,៧លានផោន) ។ Veratti បានក្លាយជាកីឡាលំដាប់ពិភពលោកទី២ដែលព្រមផ្លាស់ទៅលេងនៅប្រទេសកាតាក្នុងរយៈពេលមួយសប្តាហ៍ ក្រោយពី Philippe Coutinho របស់ Aston Villa បានចូលរួមជាមួយ Al-Duhail ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលកាលពីថ្ងៃសុក្រសប្តាហ៍មុន។
Verratti វ័យ៣០ឆ្នាំ បានឈ្នះជើងឯក Ligue 1 ចំនួន៩ដងជាមួយ PSG ក្រោយផ្លាស់ពីក្រុម Pescara មកទឹកដី Parc des Princes នៅឆ្នាំ២០១២ និងបានបន្តសាងកេរ្ត៏ឈ្មោះជួយអោយអ៊ីតាលីលើកពាន Euro ២០២០ ក្នុងយុគសម័យ ដ៏លំបាក នៃជំនាន់រីករាលដាលជំងឺឆ្លងកូវីត-១៩។Veratti និងត្រៀមធ្វើការរួមគ្នាសាជាថ្មីជាមួយកីឡាករ Rafinha បងប្អូនភ្លោះ របស់ ខ្សែបម្រើ Liverpool កីឡាករ Thiago ក្រោយពីរូបគធ្លាប់ លេងរួមក្រុមចន្លោះឆ្នាំ២០២០ ដល់ ២០២២។ ខ្សែបម្រើ កណ្តាលរូបនេះក៏ធ្លាប់មានទំនាក់ទំនងផ្លាស់ទៅកាន់លីគកំពូល Saudi Pro League ប៉ុន្តែទីបំផុតមិនមានកិច្ចព្រម ព្រៀងណាមួយត្រូវបានធ្វើឡើងខណៈទីផ្សារដោះដូរបានបិទបញ្ចប់កាលពីថ្ងៃទី៧ ខែកញ្ញា កន្លងទៅហើយនោះ។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



