

(បរទេស)៖ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona និងហង្សក្រហម Liverpool កីឡាករ Philippe Coutinho បានយល់ព្រមទទួលយកសំណើរ ដើម្បីចូលរួមជាមួយក្រុម Al Duhail ក្នុងលក្ខខណ្ឌខ្ចីជើង នៅប្រទេសកាតាកាលពី ១០ថ្ងៃមុន ខណៈដែលគាត់(Coutinho)បានច្រានចោលការស្នើសុំពីសំណាក់ក្លឹប Besiktas និង Betis។

វាជារឿងដ៏សោកសៅមួយសម្រាប់ Coutinho នៅ Aston Villa ចាប់តាំងពីការខ្ចីជើងរបស់គាត់ត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ ហើយអ្នកគាំទ្រនឹងឆ្ងល់ថាតើមានអ្វីកើតឡើងចំពោះកីឡាករដែលមានសមត្ថភាពខ្លាំងបែបនេះ។ សង្ឃឹមថា Coutinho អាចទទួលបានពេលវេលាប្រកួតជាប់លាប់ក្នុងប្រទេសកាតា ហើយក្លឹប Aston Villa អាចនៅតែបន្តទម្រង់លេងដ៏ល្អ ដោយគ្មានកីឡាករវ័យ៣១ឆ្នាំរូបនេះផងចុះ៕
ប្រភព៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖

