ទោះលាលែងពីតំណែង!អតីតប្រធានសហព័ន្ធបាល់ទាត់អេស្បាញនៅប្រឈមបញ្ហាមួយនេះដដែល
ទំហំអក្សរ
តូច
ធំ
ទោះបីជាលាលែងពីតំណែងជាផ្លូវការណ៏រួចរាល់ក៏ដោយ អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales នឹងបង្ហាញខ្លួននៅតុលាការក្រុងម៉ាឌ្រីដនៅថ្ងៃសុក្រនេះ ជុំវិញការថើបមាត់ខ្សែប្រយុទ្ធអេស្ប៉ាញកីឡាការិនីនាង Jenni Hermoso ។សម្រាប់Hermoso បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់កាលពីសប្តាហ៍មុនជុំវិញការបំពានមួយនេះពីសំណាក់អតីតប្រធានសហព័ន្ធលោក Rubiales បន្ទាប់ពីការឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ២០ ខែសីហាកន្លងទៅ។
Rubiales ត្រូវបានចៅក្រមតុលាការជាន់ខ្ពស់កោះហៅឱ្យឆ្លើយបំភ្លឺជំុវិញករណីរំលោភលើរូបរាងកាយដោយបង្ខិតបង្ខំ។ចំណែកនាង Hermoso អាយុ ៣៣ ឆ្នាំបានឆ្លើយបំភ្លឺថាការថើបមិនមែនជាការយល់ព្រមទេខណៈលោក Rubiales បានអះអាងថាវាជារឿងយល់ព្រមទៅវិញទោះបីជាជនរងរគ្រោះ បដិសេធការឆ្លើយតបរបស់ជនត្រូវចោតក៏ដោយ។
ប្រភព:BBC
Topics
អត្ថបទទាក់ទង