
បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការណ៍ថា ពួកគេនឹងចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Snapdragon សម្រាប់រដូវកាល២០២៤/២៥ ។ Snapdragon គឺជាម៉ាករបស់ Qualcomm Technologies ហើយយើងនឹងឃើញឡូកូរបស់ពួកគេនឹងលើក្រុមអាវខាងមុខរបស់ក្រុម Man Utd ទាំងឈុតបុរស និងនារី ចាប់ពីរដូវកាលក្រោយតទៅ ។ គួរបញ្ជាក់ថា Snapdragon នឹងស្ពន់ស័រដល់ក្លឹប Man Utd ក្នុងតម្លៃ៦០លានផោនក្នុងមួយឆ្នាំ ដែលជាតម្លៃខ្ពស់ជាងគេបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



