
ការប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបក្នុងពូល J និងធ្វើឡើងនៅកីឡាដ្ឋាន Tehelne Pole ក្នុងទីក្រុង Bratislava នៅយប់ថ្ងៃសុក្រវាជាការប៉ះគ្នានៅលើកំពូលតារាងក្នុងវគ្គជម្រុះ Euro ២០២៤ ពូល J រវាងស្លូវ៉ាគី ប្រកួតជាមួយព័រទុយហ្គាល់។ក្រុមរបស់លោក Roberto Martinez មាន១២ពិន្ទុ ពេញពីការប្រកួត៤ដង ពោលគឺឈ្នះទាំងអស់ខណៈម្ចាស់ផ្ទះមានគម្លាតត្រឹមតែ២ ពិន្ទុប៉ុណ្ណោះមានន័យថាពួកគេស្លូវ៉ាគីក៏មិនធម្មតាដែរគឺឈ្នះ៣ស្មើ១។
១.ប្រវត្តិជួបគ្នាចំនួន៥ដងព័រទុយហ្គាល់ឈ្នះ៤លើក និងស្មើមួយ។ហើយការជួបគ្នាចុងក្រោយរបស់ពួកគេក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០០៦ព័រទុយហ្គាល់បានឈ្នះ ២-០ ខណៈRonaldo បានស៊ុតបញ្ចូលទីគ្រាប់ទីពីរនៃការប្រកួតនេះ។
២.ពត៌មានកីឡាករស្លូវ៉ាគី(ម្ចាស់ផ្ទះ)
សម្រាប់ក្រុមម្ចាស់ផ្ទះមិនមានឈ្មោះបញ្ជីកីឡាកររូបណាដែលមានរបួសនោះទេ
-សមាសភាពកីឡាករអាចនិងចូលលេង Dubravka; Pekarik, Skriniar, Vavro, Hancko; Duda, Lobotka, Kucka; Suslov, Bozenik, Mak
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានកីឡាករព័រទុយហ្គាល់(ភ្ញៀវ)
ខ្សែការពារស្លាបឆ្វេង២រូបមានដូចជាៈ Raphael Guerreiro រងរបួសកំភួនជើង ខណៈ Nuno Mendes ក៏ត្រូវអវត្តមានផងដែរ បន្ទាប់ពីរងរបួសសរសៃពួរ។
– សមាសភាពកីឡាករអាចនិងចូលលេង Costa; Pereira, Dias, A. Silva; Cancelo, Palhinha, Fernandes, Dalot; B. Silva, Ronaldo, Leao
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៤.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ: ស្លូវាគី ០:២ ព័រទុយហ្គាល់
ប្រភព:sprotsmole &whoscored

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



