Juventus និងត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Empoli សម្រាប់ការប្រកួតនៅរាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទនេះខណៈពេលដែលក្រុម Juventus ទទួលបាន ៤ ពិន្ទុពីការប្រកួតពីរលើកដំបូងរបស់ពួកគេនៃរដូវកាលថ្មី Serie A ប៉ុន្តែក្រុមម្ចាស់ផ្ទះវិញមិនទាន់មានពិន្ទុសូម្បីតែ១ និងមិនទាន់រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេបន្ទាប់ពីបរាជ័យ២លើកជាប់ៗគ្នា។ រីឯជំនួប ១២លើកចុងក្រោយJuventus ឈ្នះ ១០ និងស្មើ១ ចាញ់១ដែលពេល Empoli បានឈ្នះ ៤-១ នៅផ្ទះនៅពេលក្រុមទាំងពីរជួបគ្នាចុងក្រោយនៅ Serie A កាលពីខែឧសភា និង ជាជ័យជំនះលើកដំបូងចាប់តាំងពីឆ្នាំ ២០០៧។
១.ពត៌មានក្រុម Empoli(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Perisan; Ebuehi, Ismajli, Luperto, Cacace; Marin, Grassi; Cancellieri, Baldanzi, Cambiaghi; Caputo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
២.ពត៌មានក្រុម(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Szczesny; Danilo, Bremer, Sandro; Weah, Fagioli, Locatelli, Rabiot, Cambiaso; Chiesa, Vlahovic
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៣.ព្យាករណ៏លទ្ធផលការប្រកួតរវាងគូទាំងពីរនេះគឺEmpoli ១:២ Juventus
ប្រភព:whoscored&sportsmole
លោក Ruben Amorim បានធ្វើការចរចារបែបសម្ងាត់ជាមួយនឹងកីឡាករ Ousmane Diomande របស់ក្លឹប Sporting Lisbon ជុំវិញការផ្ទេរទៅកាន់ទឹកដី Old Trafford នេះបើតាមការចុះផ្សាយដោយ Sky Sport នៅក្នុងប្រទេសស្វីស។ របាយការណ៍ខាងលើបានបញ្ជាក់ថា Diomande បានដែលមានផែនការថានឹងផ្ទេរទៅកាន់ Man Utd ឡើយ ប៉ុន្តែវត្តមានរបស់អតីតគ្រូបង្វឹករបស់ខ្លួនរួបនេះអាចជាកម្លាំងចិត្តដ៏សំខាន់មួយដែលធ្វើឲ្យរូបគេពិចារណាផ្ទេរទៅកាន់ទីនោះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អុញមិនទាន់ដឹងអីផង! គ្រូថ្មី Man Utd ទទួលបានរហ័សនាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីកូនក្រុម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស