Close
Featured-Image
Liverpool អវត្តមានខ្សែការពារឆ្នើមខណៈកំនត់ត្រាល្អបំផុតមិនដែលចាញ់ Aston Villa ត្រូវបញ្ចប់រឺយ៉ាងណា?
ទំហំអក្សរ
តូច
ធំ

ហង្សក្រហម Liverpool និងត្រូវបើកទ្វារកីឡាដ្ឋាន Anfield ទទួលក្រុមកំពុងឡើងជើងគឺ Aston Villa សម្រាប់ការប្រកួតក្របខណ្ឌ EPL សប្តាហ៏​ទី៤នៅវេលាម៉ោង ៨យប់នេះ។ គួររំលឹកថានៅពាក់កណ្តាលសប្តាហ៏ក្រុមលោក Emery បានផ្តួល Hibernian ក្នុងលទ្ធផលសរុប​ទាំងពីរជើងគឺ ៨ទល់និង០ ដើម្បីកក់​កន្លែង​របស់ពួកគេក្នុងវគ្គចែកពូល Europa Conference League។ សម្រាប់ក្រុមដែលសល់គ្នាតែ១០នាក់របស់​លោក Jurgen Klopp បាន​ទទួល​ជ័យជំនះលើម្ចាស់ផ្ទះ Newcastle ក្នុងលទ្ធផល ២ទល់និង១ កាលពីចុងសប្តាហ៍មុនផងដែរ។
-Liverpool មិនដែលចាញ់ទេ១៤ប្រកួតចុងក្រោយនៅ Premier League គិតចាប់តាំងពីរដូវកាលចាស់ ខណៈចាប់ផ្តើមរដូវកាលថ្មីគឺស្មើ១និងឈ្នះ២ ខណៈ Aston Villa ចាញ់១និងឈ្នះ២ដងចុងក្រោយ។ ប់ុន្តែសម្រាប់ប្រវត្តិជួបគ្នាគឺគ្រប់ក្របខណ្ឌប្រកួត៦ដងចុងក្រោយ Aston Villa មិនដែល ឈ្នះ និង ស្មើ Liverpool ទេ។

១.ពត៌មានកីឡាករ Liverpool (ម្ចាស់ផ្ទះ)
ខ្សែបម្រើកណ្តាល Thiago បន្តអវត្តមានសម្រាប់ Liverpool ប៉ុន្តែ Curtis Jones បានត្រលប់មកហ្វឹកហាត់វិញបន្ទាប់ពីធូរស្បើយពីរបួស។
Virgil van Dijk នៅមិនទាន់អាចចូលលេងបានដោយសារទទួលបានកាត​ក្រហម​ពេល​ប្រកួត​ជាមួយ Newcastle។រីឯ Joe Gomez និងចូលជំនួស
ជាមួយ Ibrahima Konate។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Gomez,Konate, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

២.ពត៌មានកីឡាករ Aston Villa(ក្រុមភ្ញៀវ)
Aston Villa នៅតែមានការព្រួយបារម្ភអំពីបញ្ហារបួស ដោយកីឡាករមិនតិចជាងប្រាំមួយនាក់អវត្តមានសម្រាប់ការធ្វើដំណើរ​ថ្ងៃអាទិត្យ​សប្តាហ៏​តែពួកគេនៅតែអាចផ្តួលBurnleyបាន។កីឡាករសំខាន់ៗទាំងនោះមានដូចជា(របួសជង្គង់២នាក់) Emi Buendia និង Tyrone Mings ខណៈ Jacob Ramsey (កជើង) និងអតីតខ្សែប្រយុទ្ធ Liverpool គឺ Philippe Coutinho (ភ្លៅ)។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Martinez; Konsa, Carlos, Torres; Cash, Kamara, Luiz, Digne; McGinn, Diaby; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.លទ្ធផលព្យាករណ៏សម្រាប់គូនេះគឺ Liverpool ២-១ Aston Villa
ប្រភព:sportsmole & whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ)
featured image

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso  និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois  និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និង​ផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប ពិតណាស់ កីឡាករវ័យ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930