នៅតែមិនមានសំណាង ! ទីបំផុតអ្នកចាំទី Man.Utd រកឃើញក្លឹបថ្មីក្រោយរួមរស់ជាមួយគ្នា ១២ ឆ្នាំ (មានវីដេអូ)

Published 3 years ago
2.1K Views
ទំហំអក្សរ
តូច
ធំ

Crystal Palace បញ្ចប់ការបានចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិអង់គ្លេស Dean Henderson ក្នុងកិច្ចសន្យារយៈពេលប្រាំឆ្នាំពី Manchester United ។Palace បានចំណាយប្រាក់ ១៥ លានផោនបូករួមនិងផលប្រយោជន៏ផ្សេងៗបន្ថែមទៀតចំនួន ៥លានផោនសម្រាប់កីឡាករវ័យ ២៦ ឆ្នាំ ដែលបានអង្គុយត្រឹមជាកីឡាករបម្រុងអំឡុងពេល Man Utd យកឈ្នះអតីតក្លឹបដែលរូបគេលេងខ្ចីជើងកាលពីរដូវកាលមុនគឺ Nottingham Forest កាលពីថ្ងៃសៅរ៍។

Henderson បានក្លាយជាសមាជិកទីបីរបស់ក្រុមលោកក្រុមលោក Roy Hodson នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើសញ្ជាតិកូឡុំប៊ី Jefferson Lerma និងខ្សែប្រយុទ្ធប្រេស៊ីល Matheus Franca បានផ្លាស់មកកាន់ទឹកដីទីក្រុងឡុងដ៏។Henderson ដែលបានចូលរួមហ្វឹកហាត់នៅជាមួយ Man Utd តាំងពីអាយុ ១៤ ឆ្នាំ ប៉ុន្តែមិនដែលបានចូលលេងជាអ្នកចាំទីជម្រើសដំបូងជាបលាប់នោះទេ គឺត្រូវបានStockport, Grimsby, Shrewsbury និង Sheffield United ក៏ដូចជា Forest ខ្ចីជើងជាច្រើនឆ្នាំ ។ ហើយចុងក្រោយបន្ទាប់ពី Man.Utd បានអនុញ្ញាតិអោយ David De Gea ចាកចេញ និង បញ្ចប់ការផ្ទេរយកអ្នកចាំទីដៃទី១ Cameroon គឺ Andrea Onana ពី Inter Milan បានសម្រេចអោយ Henderson ត្រូវដើរចេញពីទឹកដី Old Trafford តែម្តងដើម្បីជម្រើសចូលលេងទៀងទាត់ក្នុងនាមដៃទី១នោះ។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Related Articles
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930