Man Utd យល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ខ្សែការពារ Spurs រូបនេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ខ្សែការពារ Sergio Reguilon របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ខណៈ United កំពុងស្វែងរកខ្សែការពារស្លាបឆ្វេង ដោយ Luke Shaw និង Tyrell Malacia ត្រូវអវត្តមានក្នុងរយៈពេលដ៏យូរ ដោយសាររបួស។ Reguilon អាយុ២៦ឆ្នាំ បានឆ្លងផុតការធ្វើតេស្រ្តវេជ្ជសាស្រ្ដរបស់គាត់ ហើយអាចចូលរួមក្នុងក្រុមរបស់លោក Erik ten Hag។ Reguilon បានចូលរួមជាមួយក្រុម Tottenham ពីក្លឹប Real Madrid ក្នុងខែកញ្ញា ឆ្នាំ ២០២០ ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ប៉ុន្តែបានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងពីក្លឹប Atletico Madrid ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ប្រភព៖ BBC ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣
អត្ថបទទាក់ទង
1 month ago .
527 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
385 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
2 months ago .
337 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
2 months ago .
580 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
