
Lionel Messi បានបរាជ័យក្នុងការស៊ុតបញ្ចូលទីលើកដំបូងខណៈ Inter Miami បានត្រឹមប្រកួតស្មើក្នុងលទ្ធផល 0-0 ជាមួយ Nashville SC ក្នុងការប្រកួតលីកកំពូល Major League Soccer អាមេរិកពៅលគឺជាលើកទី 9 ប្រកួតរបស់ក្លឹបក្នុងការប្រកួតទាំងអស់។លទ្ធផលនេះមានន័យថា Miami បរាជ័យក្នុងការរកគ្រាប់បាល់ជាលើកទី១០ជាប់គ្នា និងជាលើកដំបូងចាប់តាំងពី Messi បានផ្ទេរមកពី PSG កាលពីខែកក្កដា។
គួរកត់សម្គាល់ថាកីឡាករវ័យ ៣៦ ឆ្នាំបានព្យាយាមស៊ុតចំនួន ៧ ដងក្នុងការប្រកួតនេះប៉ុន្តែមិនទទួលបានលទ្ធផលនោះទេបើទោះបីជា Messi រកបាន១១ គ្រាប់ក្នុង ៩ ប្រកួតគិតចាប់តាំងពីចុះហត្ថលេខាក្នុងខែកក្កដាកន្លងមក។លទ្ធផលស្មើគ្នានេះមានន័យថាបានបន្សល់ទុក១៧ ពិន្ទុអោយ Miami នៅខាងក្រៅកន្លែងប្រកួតវគ្គជម្រុះដោយស្វ័យប្រវត្តិ MLS ជាមួយនឹងការប្រកួត ១០ដង ដែលនៅសល់។ដូច្នេះក្លឹបដែលមានមូលដ្ឋាននៅរដ្ឋ Florida ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham ឈរនៅលេខរៀងទី ១៤ ក្នុងចំណោម ១៥ ក្រុមនៅក្នុង Eastern Conference ដោយមាន ២២ ពិន្ទុពី ២៤ ប្រកួត។
គួររំលឹកថា Messi បានជួយក្លឹបថ្មីរបស់គាត់ឈ្នះពានជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅពេលដែលគាត់បានស៊ុតបញ្ចូលទីក្នុងការទទួលជ័យជម្នះវគ្គផ្តាច់ព្រ័ត្រ Leagues Cup លើ Nashville កាលពីដើមខែសីហា។
ប្រភព:BBC
វីដេអូ:

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បញ្ហាប្រឈម២ Barcelona និងត្រុវដោះស្រាយជុំវិញការមកដល់របស់ Rashford សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ Man.Utd ចុះហត្ថលេខានាំយករូបគេមករួមក្រុម ប៉ុន្តែត្រូវបានគេប្រទះឃើញមានវត្តមាននៅតំបន់កោះMallorca (Majorca) ជាឆ្នេរនៃតំបន់សមុទ្រមេឌីទែរ៉ាណេ(ជាប្រជុំកោះមួយរបស់អេស្បាញ) […]