Close
Featured-Image
អតីតកាពីតែនក្លឹបយក្សអង់គ្លេស ២រូប ត្រូវបានក្រុមជម្រើសជាតិកោះហៅវគ្គជម្រុះ Euro ២០២៤
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានរួមបញ្ចូលអតីតប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson និង អតីតប្រធានក្រុមបិសាចក្រហម Harry Maguire នៅក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Euro ឹ២០២៤ នៅខែកញ្ញាជាមួយអ៊ុយក្រែន និងស្កុតឡែន។ខ្សែបម្រើ Henderson វ័យ ៣៣ឆ្នាំត្រូវបានជ្រើសរើសបន្ទាប់ពីចាកចេញពី Liverpool ទៅចូលរួមជាមួយក្រុម Al-Ettifaq អារ៉ាប៊ីសាអូឌីតក្នុងខែកក្កដាស្របពេលខ្សែការពារកណ្តាល Maguire នៅតែមានឪកាសចូលលេងទោះ​បីមិន​បាន​បង្ហាញពេលវេលាចូលលេងទៀងទាត់ក្នុងក្រុម Man United និងមានទំនាក់ទំនងផ្លាស់ចេញពីទឹកដី Old Trafford នៅរដូវកាលនេះក៏ដោយ។


អង់គ្លេសប្រកួតជាមួយអ៊ុយក្រែនក្នុងវគ្គជម្រុះ Euro 2024 នៅថ្ងៃទី ៩ ខែកញ្ញា នៅប្រទេសប៉ូឡូញ និងស្កុតឡែនក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី ១២ ខែកញ្ញា។ក្រោពីកីឡាករទាំងពីរនៅមាន ខ្សែការពារ Eddie Nketiah របស់ Arsenal និងខ្សែការពារកណ្តាល Chelsea កីឡាករ Levi Colw នឹងទទួលបានការកោះហៅជាលើកដំបូងរបស់ពួកគេសម្រាប់ក្រុមអង់គ្លេស។ផ្ទុយទៅវិញខ្សែ​ប្រយុទ្ធ Raheem Sterling របស់ Chelsea បាន​អវត្តមាន​ជា​ថ្មី​ម្តង​ទៀត និងជាលើកទីពីរ​។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ)
featured image

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី​ពីរ​គ្រាប់​ទល់​នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុង​ទីក្រុង Chicago កាល​ពី​ថ្ងៃ​ពុធខ្សែ​ប្រយុទ្ធ​អន្តរជាតិដាណឺម៉ាក Rasmus Hojlund ​របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford  ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]

ចុចអានបន្ត
អត្ថបទទាក់ទង