Nabati ត្រៀមមកកម្ពុជារួចជាស្រេច ប៉ុន្តែបញ្ហាគឺនៅត្រង់ថាមិនទាន់ចាប់គូបាន

Published 3 years ago
1K Views
ទំហំអក្សរ
តូច
ធំ

អ្នកប្រដាល់ជនជាតិរុស្សី Kamran Nabati ដែលបានទាត់ ផល សោភ័ណ្ឌសន្លប់កាលពីថ្ងៃ១៨ខែសីហាឆ្នាំ២០២៣ កន្លងទៅនៅក្នុងកម្មវិធី RCC Fair Fight ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចដើម្បីមកកាន់ប្រទេសកម្ពុជាធ្វើការប្រកួត។ Nabati បានផ្តួល អ្នកប្រដាល់កម្ពុជា ផល សោភ័ណ្ឌ ត្រឹមតែ១ទឹកប៉ុណ្ណោះ។ យ៉ាងណាមិញក្រោយចប់ការប្រកួតអ្នកគាំទ្រប្រដាល់គុនខ្មែរហាក់បីមិនអស់ចិត្តឡើយ ដោយចង់ឲ្យកីឡាកររូបនេះមកប្រកួតនៅប្រទេសកម្ពុជា ដើម្បីសងសឹក ហើយ Nabati ក៏បានឆ្លើយតបវិញថា រូបគេគឺស្វាគមន៍នឹងមកប្រកួតនៅប្រទេសកម្ពុជា ប៉ុន្តែក្នុងករណីរូបគេអាចទទួលបាន៥មុឺនដុល្លា។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នបើយោងទៅតាមសម្តី MC Vutha ដែលពិធីកររបស់ស្ថាននីទូរទស្សន៍ TOWN បានបញ្ជាក់ថា NabatI បានត្រៀមខ្លួនមកកាន់ប្រទេសរួចជាស្រេច ប៉ុន្តែចោទជាសំណួរទៅអ្នកគាំទ្រវិញថា តើគួរឲ្យ ផល សុភ័ណ្ឌ សងសឹក ឬក៏ដាក់កីឡាករផ្សេងជំនួសវិញ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ផល សោ​ភ័​ណ្ឌ ត្រូវ​ប្រកួត​បែប​ឃី​ក​បុក​ស៊ី​ង ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់​របស់​ម្ចាស់ផ្ទះ​រុស្ស៊ី នៅ​ថ្ងៃ​សុក្រ​ | ភ្នំពេញ ប៉ុស្ដិ៍

Related Articles