បរទេស៖ Nadiem Amiri បានច្រានចោលការផ្ទេរទៅកាន់ក្រុម Leeds United ក្នុងក្របខ័ណ្ឌ Championship បន្ទាប់ពីគាត់បានទៅទស្សនាកន្លែងហ្វឹកហាត់របស់ក្លឹប ក៏ដូចជាទីក្រុងផងដែរ។ ខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងឱ្យក្រុម Bayer Leverkusen នៃក្របខ័ណ្ឌ Bundesliga និងបានធ្វើដំណើរតាមយន្តហោះឯកជនកាលពីថ្ងៃចន្ទ ដើម្បីទៅលេងនៅ Leeds ។ ប៉ុន្តែទោះបីជាត្រូវបានគេប្រទះឃើញនៅកណ្តាលទីក្រុងជាមួយក្រុមគ្រួសាររបស់គាត់កាលពីថ្ងៃចន្ទក៏ដោយ របាយការណ៍ចុងក្រោយបានចុះផ្សាយថា អតីតកីឡាកររបស់ Hoffenheim បានបដិសេធការផ្លាស់ប្តូរទៅកាន់ក្រុមរបស់លោក Daniel Farke ។
(បារាំង)៖ ក្លឹបយក្សបារាំង Paris Saint-Germain កំពុងមានផែនការទី២ រួចជាស្រេច ប្រសិន Kylian Mbappe នៅតែបន្តចង់ចាកចេញពីទឹកដីបារាំងនោះ។ ទន្ទឹមនឹងនេះ ក្រុមរបស់លោក Luis Enrique នឹងបង្កើនការតាមប្រមាញ់លើខ្សែបម្រើស្លាបរបស់ Khvicha Kvaratskhelia របស់ក្លឹបនៅអ៊ីតាលី Napoli ដែលមានតម្លៃខ្លួនផ្ទេរថ្លៃគួរសមប្រមាណ ១២០លានអឺរ៉ូ ឬស្មើនឹង ១០៣លានផោន។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ា! PSG ត្រៀមលុយធំសម្បើម ១២០លានអឺរ៉ូ ដើម្បីទិញកីឡាករជំនួស Mbappe ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការចាកចេញពី PSG ហើយផ្លាស់កាន់ក្រុមអធិរាជស Real Madrid នៅខែមិថុនាខាងមុខ។ ដោយឡែក គ្រូបង្វឹក PSG លោក Enrique បានកោតសរសើរដល់ Kvaratskhelia ហើយចាត់ទុកថាកីឡាករអន្តរជាតិ Georgia គឺជាកីឡាករដ៏ល្អបំផុតមួយរូបក្នុងយកមកពង្រឹងក្រុម មុនពេលយុទ្ធនាការថ្មីមកដល់។ […]