Close
Featured-Image
Everton ទើបចែចូវបានខ្សែប្រយុទ្ធព័រទុយហ្គាល់ម្នាក់ ក្នុងតម្លៃជិត ៣០លានផោន លើកិច្ចសន្យា៤ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹប Everton បានចុះហត្ថលេខាលើខ្សែប្រយុទ្ធព័រទុយហ្គាល់ Beto ពីក្លឹប Udinese របស់អ៊ីតាលីក្នុងតម្លៃខ្លួន ៣០លានផោន។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ នៅកីឡដ្ឋាន Goodison Park ហើយបានក្លាយជាកីឡាករទី៥ របស់ Everton នៅរដូវក្តៅនេះ។ Everton មិនទាន់មានពិន្ទុនោះទេ ហើយបានបរាជ័យ ក្នុងការរកបានគ្រាប់បាល់ ក្នុងការប្រកួតបើកឆាក Premier League ចំនួន ៣លើកមកនេះរបស់ពួកគេ ក្នុងរដូវកាលនេះជាបណ្តោះអាសន្ន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Everton complete £26m signing of Portuguese forward Beto from Udinese |  Everton | The Guardian

ខ្សែប្រយុទ្ធ Beto ត្រូវបានក្លឹប Udinese ចុះកិច្ចសន្យានាំយករូបគេ លើតម្លៃផ្ទេរ ៧លានអឺរ៉ូ ឬ ៧.៥៥លានដុល្លារ ខណៈកាលពីរដូវកាលមុន Beto រកបានគ្រាប់បាល់ ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៣លើកក្នុងលីគ នៅពេលដែលក្លឹប Everton ធ្លាប់បានព្យាយាមក្នុងការចុះកិច្ចសន្យានាំយកកីឡាកររូបនេះ តាំងពីខែមករា។ សូមជម្រាបថា ក្លឹប Everton នឹងធ្វើដំណើរទៅជួបក្រុមស្ថិតនៅលីគលំដាប់ទី៤ ក្លឹប Doncaster Rovers ក្នុងការប្រជែងលីគ EFL League Cup ជាការប្រកួតជុំទី២ នឹងធ្វើឡើងនៅថ្ងៃពុធនេះ មុនពេលបន្តធ្វើដំណើរទៅជួបក្រុម Sheffield United ជាការប្រកួតក្នុងលីគ Premier League នៅថ្ងៃសៅរ៍ ដែលជាសប្តាហ៍ទី៤៕

My style is a really good fit' - Everton sign forward Beto from Udinese to  bolster striking options - Eurosport

ប្រភពព័ត៌មាន៖ BBC, CNA

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ)
featured image

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយ​ថា Manchester United និង Manchester City  ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]

ចុចអានបន្ត
អត្ថបទទាក់ទង