
Man Utd ប្រឈមនឹងអវត្តមានអ្នកចាំទីដៃទីមួយខ្លួនរាប់ខែដោយសារតែរឿងមួយនេះ
ទំហំអក្សរ
តូច
ធំ
បរទេស៖ ក្លឹបបិសាចក្រហម Manchester United កំពុងតែប្រឈមមុខនឹងអវត្តមានរបស់អ្នកចាំទីដៃទីមួយគឺ Andre Onana ក្រោយអ្នកចាំទីរូបនេះត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកាមេរូន ។ ក្លឹប Manchester United បានសម្រេចចិត្តចុះកុងត្រាយក Andre Onana ពីក្លឹប Inter Milan នៅរដូវក្តៅនេះ ដើម្បីជំនួសអ្នកចាំទី David De Gea ដែលបានផុតកុងត្រាជាមួយនឹងក្លឹបក្រោយចំណាយពេល១០ឆ្នាំ។ គួររំលឹងផងដែរថា Andre Onana គឺបានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជំរើសរបស់ខ្លួនកាលពី១០ខែមុនក្រោយមានបញ្ហាផ្ទៃក្នុងជាមួយនឹងគ្រូបង្វឹកលោក Rigobert Song។ ប៉ុន្តែយ៉ាងណាមិញបច្ចុប្បន្នរូបគេក៏បានសម្រេចចិត្តលេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួនវិញ ហើយប្រសិនបើក្រុមកាមេរូនធ្វើបានល្អនៅ International Break នោះ ក្រុមកាមេរូននឹងមានកៅអីលេង Africa Cup of Nations ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ខែមករា ដល់ថ្ងៃទី១១ខែកុម្ភៈឆ្នាំក្រោយ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអត្ថបទទាក់ទង

7 days ago .
519 Views
ទីបំផុត !កីឡាករកាន់ឆ្នាំ Man.Utd រកអនាគតថ្មីឃើញហើយ( មាន១វីដេអូ)

1 week ago .
288 Views
ម្តងជា២ដង! MAN UTD ដេញថ្លៃខ្សែប្រយុទ្ធឆ្នើមម្នាក់ កើនតម្លៃដល់«៧០លានផោន»

2 weeks ago .
289 Views
Man.Utd តែងតាំង Legend ក្លឹបជាគ្រូបង្វឹកក្រុមយុវជនថ្នាល U-18 (មាន១វីដេអូ)