Close
Sponsor ads Featured-Image
វីរបុរស Chelsea ពិចារណាចូលនិវត្តន៏ត្រឹមវ័យ ៣២ឆ្នាំ ទោះមានក្លឹប ៦ ចាប់អារម្មណ៏(វីដេអូ)
ទំហំអក្សរ
តូច
ធំ

វីរបុរសក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានពិចារណាយ៉ាងច្បាស់លាស់ និង មានផែនការចូលនិវត្តន៏ពី​អាជីពបាល់​ទាត់ខណៈ​ខ្សែបម្រើកណ្តាលរូបនេះអាចនិងបញ្ចប់អាជីពនៅវ័យត្រឹមតែ ៣២ឆ្នាំ ប៉ុណ្ណោះទោះបីជាបច្ចុប្បន្នមានក្លឹបចំនួន​៦បង្ហាញការចាប់អារម្មណ៏។គួរបញ្ជាក់ថាកិច្ចសន្យារបស់អតីតកីឡាករ Lille រូបនេះជាមួយ Real Madrid បានឈានដល់ទីបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ក្រោយពី​ជួបប្រទះបញ្ហារបួស ដ៏រាំរៃជាមួយនិងកង្វះខាតពេលវេលាចូលលេងបានធ្វើអោយរូបមិនទទួលបានជោគជ័យជាមួយក្រុមនោះឡើយ។ ។



មានន័យថាទោះបីជាបានឈ្នះពានកិត្តិយសសម្រាប់ក្រុម ប៉ុន្តែកីឡាករដែលមានបញ្ចេកទេសញ៉ាកបាល់ និង បណ្តើរបាល់ជើងឆ្វេងនិងស្តាំ​ដ៏ល្អសញ្ជាតិបែលហ្ស៊ិករូបនេះបានចំណាយពេល៤រដូវកាលនៅទឹកដី Santiago Bernabeu មិនអាចសាងកេរ្ត៏ឈ្មោះល្បីល្បាញ ដូចដែលរូបគេ ធ្លាប់ជួយអោយ Chelsea ឈ្នះពាន Premier League និង Champion League ជាមួយកំនត់ត្រាស៊ុតបញ្ចូលទីបាន ១១០គ្រាប់ និង Assist ៧៦ប្រកួតក្រោយបង្ហាញខ្លួនបាន ៣៥២ប្រកួត។ ជាមួយក្រុមជម្រើសជាតិក៏ Hazard ទទួលបានជោគជ័យផងដែរ ក្រោយជួយអោយពួក គេទទួលបានចំណាត់ថ្នាក់លេខ៣ ព្រឹត្តការណ៏ World Cup ២០១៨ ដោយមានកំនត់ត្រាស៊ុតបញ្ចូលទីបាន៣៣គ្រាប់ បន្ទាប់ពីបង្ហាញខ្លួនបាន ១២៦ប្រកួត។
ប្រភព:Besoccer
វីដេអូ: Eden Hazard ជាមួយ Real Madrid

វីដេអូ: Eden Hazard ជាមួយ Chelsea

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
មកស្គាល់កីឡាករឆ្នើម ៩ រូប អាចមានតម្លៃផ្ទេរមិនតិចជាង១០០លានយូរ៉ូនោះទេ(មាន៩វីដេអូ)
featured image

ក្លឹបមួយចំនួនធំនៅអឺរ៉ុបត្រៀមចំណាយប្រាក់ដ៏ច្រើនដើម្បីប្រជែងក្នុងទីផ្សារដោះដូរកីឡាករ ប៉ុន្តែពួកគេក៍ព្យាយាមជៀសវាងការទិញយកកីឡាករទាំងនោះអោយលើសពីការកំនត់របស់ច្បាប់ហិរញ្ញវត្តុ UEFA ផងដែរ។ បន្ទាប់ពីខ្សែបម្រើ Florian Wirtz បានក្លាយជាកីឡាករទី ១៧ ក្នុងប្រវត្តិសាស្ត្រដែលបញ្ចប់ការផ្ទេរពី Leverkusen មកចូលរួម ជាមួយក្រុម Liverpool កាលពីដើមខែនេះ។ផ្ទុយទៅវិញ Neymar JR នៅតែឈរនៅលេខរៀងទី១ ក្នុងនាមកីឡាករដែលមានតម្លៃផ្ទេរថ្លៃបំផុតនៅពេលដែលខ្សែប្រយុទ្ធស្លាប ផ្ទេរពី Barcelona ទៅ PSG ក្នុងតម្លៃ ២២២ លានអឺរ៉ូ ស្មើនិង (១៩៨ លានផោន / ២៤៧ លានដុល្លារ) ក្នុងឆ្នាំ ២០១៧ ។ ទោះយ៉ាងណាបច្ចុប្បន្នក្លឹបមួយចំនួនធំត្រៀមចំណាយប្រាក់ទិញយកកីឡាករឆ្នើមៗទៅរួមក្រុមខណៈក្លឹបមួយចំនួនដែលមានកីឡាករឆ្នើមត្រៀមស្វែងរកប្រាក់ចំណេញពីការលក់ពួកគេទាំងនោះក្នុងតម្លៃខ្ពស់។ ១.Tyler Dibling(Southampton)អត្ថបទកំពុងចាប់អារម្មណ៍៖ សមាជិកថ្មីត្រៀមចូលរួមព្រឹត្កការណ៍ F C W ក្រោយ Chelsea ទិញបានពីក្លឹបរួមលីក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខ្សែបម្រើស្លាប U-២១ ក្រុមជម្រើសជាតិអង់គ្លេសមានវ័យ១៩ឆ្នាំបានបង្ហាញទម្រង់លេងល្អសម្រាប់ក្រុមកាលពីរដូវកាលចាស់ បើទោះបីជាពួកគេបានកាត់ទៅលេងនៅក្របខណ្ឌ […]

ចុចអានបន្ត
អត្ថបទទាក់ទង