
នៅតែមិនទាន់ស្គាល់រសជាតិ១ពិន្ទុបន្ទាប់ពីវិលត្រលប់មកក្របខណ្ឌ EPL ក្រុមរហស្សនាមដាវពីរ Sheffield United កំពុងត្រៀមជួបម្ចាស់ជើងឯកក្របខណ្ឌ Premier League នៅពេលដែលពួកគេស្វាគមន៍ក្រុមជើងឯក Manchester City នាកីឡាដ្ឋាន Bramall Lane នៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង ៨យប់។Sheffield Utd បានចាញ់ក្នុងលទ្ធផល ២ទល់និង១ នៅលើទឹកដីក្រុម Nottingham Forest ក្នុងសប្តាហ៍ទី ២ ខណៈក្រុមលោក Pep Guardiola ផ្តួលNewcastle ១ ទល់និង០។
បើកឆាករដូវកាលថ្មីប្រកួតក្រៅទឹកដី Man. City មិនដែលចាញ់ និង ស្មើនោះទេគឺឈ្នះ២លើក ខណៈជួបជាមួយBurnley ចុងក្រោយ Man.City ផ្តួលក្នុងលទ្ធផលក្នុងលទ្ធផល ៣ទល់និង០ក្នុងការប្រកួត FA Cup ហើយប្រវត្តិធ្វើដំណើរទៅផ្ទះ Burnley ៥លើកចុងក្រោយគឺឈ្នះ ៤ដងនិងស្មើ១ ដោយក្នុងនោះគឺធ្វើបាន Cleansheet ដល់ទៅ៥ដងផងដែរគ្រប់ក្របខណ្ឌប្រកួត។
១.ពត៌មានក្រុមBurnley
john Fleck (ជើង), Rhian Brewster (ភ្លៅ), Ismaila Coulibaly (ជង្គង់), Daniel Jebbison (ក្រលៀន), Jayden Bogle (ជង្គង់), Anis Ben Slimane (ភ្លៅ) និង Rhys Norrington-Davies (ភ្លៅ) ប៉ុន្តែ George Baldock (កំភួនជើង) និង Oli McBurnie (ជើង) ត្រលប់មកទីលានហ្វឹកហាត់វិញហើយ។ អតីតកីឡាករ Everton លោក Tom Davies អាចនឹងចាប់ផ្តើមដំបូងសម្រាប់ក្រុមរីឯ Yasser Larouci ក៏ត្រៀមនិងបង្ហាញខ្លួនផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Foderingham; Robinson, Egan, Ahmedhodzic; Baldock, Norwood, Souza, Larouci; Hamer, Traore; Osula
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
២.ពត៌មានMan.City
មិនមានអ្វីដែលជារបួសច្រើនសម្រាប់ក្រុមគឺមានតែ ខ្សែបម្រើឆ្នើម kevin Debruyne កំពុងអវត្តមានដោយត្រៀមចូលបន្ទប់វះកាត់សរសៃពួរ ហើយ Jeremy Doku និងត្រៀមចូលលេងជំនួសតំណែង Mahrez ផងដែរ។ទោះយ៉ាងណា Jack Grealish និងលេងជាកីឡាករបម្រុង រីឯ John Stone នៅបន្តព្យាបាលរបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Sheffield Utd ០:៣ Man.City

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



