Close
Sponsor ads Featured-Image
Bournemouth ត្រៀមទប់ទល់ Tottenham ដែលធ្លាប់ផ្តួលពួកគេក្នុងផ្ទះនៅរដូវកាលចាស់
ទំហំអក្សរ
តូច
ធំ

ការប្រកួតដំបូងគេនៅក្របខណ្ឌPremier league នាថ្ងៃសៅរ៏នេះនាកីឡាដ្ឋាន Vitality Stadium រវាងក្រុមម្ចាស់ផ្ទះ Bournemouth និង ក្រុមមាន់ ខ្នាយមាស Tottenham សម្រាប់កាប្រកួតវេលាម៉ោង ៦ និង​៣០ នាទីល្ងាចថ្ងៃសៅរ៏នេះ។ក្រុមBournemouth បានរងបរាជ័យនៅផ្ទះ Liverpool សប្តាហ៏ទី២ក្នុងលទ្ធផល ៣ទល់និង១ ខណៈ Tottenham ផ្តួលជើងខ្លាំង Man.Utd នៅទឹកដី ខ្លួនឯងក្រោយស្មើ West Ham ថ្ងៃប្រកួតបើកឆាក។
ប្រវត្តិជួបគ្នារដូវកាលចាស់២០២២-២០២៣គឺក្រោមការដឹកនាំរបស់លោក Antonio Conte ធ្លាប់ផ្តួល Bournemouth នៅទឹកដី ក្នុងលទ្ធផល ៣ទល់និង ២ ប៉ុន្តែត្រូវបាន Bournemouth សងសឹកវិញក្នុងលទ្ធផល ៣ទល់និង២នៅទឹកដី London Stadium ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក​ជំនួយការ លោក Cristian Stellini ។ សម្រាប់ Bournemouth មិនដែលឈ្នះទេ៦ប្រកួតចុងក្រោយបូករួមទំាងរដូវកាលនេះ ខណៈ​Tottenham តែងរកបានមិនតិចជាង២គ្រាប់នៅក្របខណ្ឌ ​Premier league ៣​

១.ពត៌មានកីឡាករ Bournemouth
កីឡាករ Tyler Adams មានបញ្ហារបួសខណៈ Alex Scott (ជង្គង់), Adam Smith, Marcus Tavernier (មិនបានបញ្ជាក់), Dango Ouattara (កជើង), Ryan Fredericks (កំភួនជើង) និង Emiliano Marcondes (ជើង) និងLewis Cook (ក្រលៀន)។ដូច្នេះការសម្រេចចិត្តរបស់លោក Iraola គឺដាក់អោយ Semenyo ចូលលេងក្នុងពេលដំណាលគ្នាជាមួយ Dominic Solanke ដូចពេលជួបLiverpool ខណៈ
Hamed Traore និងចូលលេងជំនួស Ryan Christie ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Neto; Aarons, Zabarnyi, Senesi, Kerkez; Rothwell, Billing; Semenyo, Traore, Anthony; Solanke
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

២.ពត៌មានកីឡាករ Tottenham
មិនណយនោះទេ Tottenham ក៏មានបញ្ហារបួសដោយសារតែ Bryan Gil (ក្រលៀន), Rodrigo Bentancur (ជង្គង់), Ryan Sessegnon (សរសៃពួរ) និង Alfie Whiteman (កជើង) តែបានធូរស្បើយពីការវះកាត់ ខណៈ Hugo Lloris, Eric Dier, Djed Spence និង Tanguy Ndombele នៅមិនទាន់អាចចូលលេងបាន។រីឯ កីឡាករ Manor Solomon, Giovani Lo Celso និង Pierre-Emile Hojbjerg នឹងរង់ចាំលទ្ធផល Maddison ដែលមិនទាន់ជាសះស្បើយទាន់ពេល ដូច្នេះគ្រូបង្វឹកPostecoglou អាចនិងរៀបចំអោយ Pedro Porro ចូលលេង និងរក្សាទុក Emerson Royal បម្រុងម្តងទៀត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Vicario; Porro, Romero, Van de Ven, Udogie; Maddison, Bissouma, Sarr; Kulusevski, Richarlison, Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផល​ទស្សន៏ទាយសម្រាប់គូនេះគឺ Bounnemouth ១: ២ Tottenham
ប្រភព:sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
កីឡាករមកពីក្លឹបចេញពីជម្រើសជាតិមួយណាកំពុងនាំមុខការរកគ្រាប់បាល់នៅ FIFA Club World Cup (មាន៥វីដេអូ)
featured image

ការប្រកួតបាល់ទាត់ពិភពលោក Club World Cup កំពុងតែដំណើរការយ៉ាងរលូនទោះបីមានការរិះគន់លើបញ្ហាអាកាសធាតុក្តី ទោះយ៉ាងណាកីឡាករមកពីក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងនាំមុខគេនៅលើការរកគ្រាប់បាល់ខណៈក្រុមរបស់ខ្លួនក៍បានឆ្លងផុតវគ្គជម្រុះចែកពូលផងដែរ។គិតត្រឹមថ្ងៃទី ២៤មិថុនានេះមានគ្រាប់បាល់សរុបចំនួន៩៩គ្រាប់ហើយ ក្នុងនោះ ១៦គ្រាប់រកបានពីកីឡាករឆ្នើមនៃក្រុមជម្រើសជាតិអាហ្សង់ និងនាំមុខប្រេស៊ីល និងបារាំង ដែលពួកគេរកបានសរុបត្រឹមតែ ១០ គ្រាប់ប៉ុណ្ណោះ។ ទោះបីស្ថិតក្នុងវ័យ ៣៧ឆ្នាំទៅហើយក្តី ខ្សែប្រយុទ្ធស្លាបរូបនេះរកបាន ៣គ្រាប់ និង Lautaro Martinez រកបានពីរគ្រាប់ ស្របពេលមិត្តរួមជាតិជាច្រើនរូប រួមមាន Nicolas Otamendi, Rodrigo Battaglia, Enzo Fernandez, Juan Pablo Freytes, Valentin Carboni, Jose Manuel Lopez, Facundo Colidio, Sebastian Driussi, Maxi Mezaរកបានម្នាក់១គ្រាប់ ខណៈ Messi រកបានគ្រាប់បាល់ Free Kick ដ៍ល្អមួយគ្រាប់ផងដែរ។ក្នុងនោះ Claudio Echeverri ដែលបានស៊ុតបាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលអំឡុងពេល Manchester City […]

ចុចអានបន្ត
អត្ថបទទាក់ទង