ក្រុមតោខៀវ Chelsea កំពុងស្រេកឃ្លានជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់គ្រូបង្វឹក Mauricio Pochettino ពេលក្រុមបើកទ្វាកីឡាដ្ឋាន Stamford Bridge ដើម្បីទទួលភ្ញៀវ Luton Town ដែលទើបឡើងមកពីក្របខណ្ឌលីកលំដាប់ទីពីរនៅវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃសៅរ៏ទី ២៦ សីហា ២០២៣នេះ។
Chelsea រកបានតែ១ពិន្ទុប៉ុណ្ណោះក្រោយបរាជ័យនៅផ្ទះWest Ham ៣ទល់និង១ ក្រោយពេលពួកគេស្មើLiverpool ១ទល់និង១នៅថ្ងៃបើកឆាករដូវកាលថ្មី ខណៈ Luton ត្រូវម្ចាស់ផ្ទះ Brighton លត់នៅសប្តាហ៏ដំបូងក្នុងលទ្ធផល ១ទល់និង៤។ Chelsea ចង់បញ្ជៀសការ តាមទាន់កំនត់ត្រាប្រកួតបើកឆាកPremier League មិនដែលឈ្នះសោះបីលើករបស់ពួកគេក្នុងព្រឹត្តិការណ៏ប្រកួតនៅរដូវកាល ១៩៩៨-១៩៩៩ ក៏ព្រោះតែ Luton មិនមែនជាក្រុមអាចមើលស្រាលបាននោះទេ ក៏ព្រោះតែក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងលិច បានទម្លាក់ពិន្ទុក្នុងការប្រកួតចំនួន ៤ ក្នុងចំណោម ៦ប្រកួតជាមួយនឹងក្រុមដែលទើបឡើងមកកាលពីរដូវកាលមុន។
១.ពត៌មានកីឡាករ Chelsea
Wesley Fofana, Christopher Nkunku, Armando Broja (របួសជង្គង់ទាំងអស់), Reece James, Benoit Badiashile (សរសៃពួរទាំងពីរ), Trevoh Chalobah (ភ្លៅ) និង Mykhaylo Mudryk (មិនបានបញ្ជាក់ថាមូលហេតុអ្វីអវត្តមាន)។ រីឯ អវត្ដមានរបស់ Chukwuemeka និងផ្តល់ឪកាសដល់ Conor Gallagher បង្ហាញខ្លួន ស្របពេលខ្សែបម្រើ-ការពារ Moises Caicedo និងបង្ហាញខ្លួនលេង១១នាក់ដំបូងជាមួយEnzo Fernandez ។ ទន្ទឹមនឹងនេះដែរ Romeo Lavia មិនទាន់ត្រៀមខ្លួនចូលលេងលើកដំបូង ខណៈRaheem Sterling នៅតែជាជម្រើសដំបូងដោយរំពឹងថានឹងបន្តប្រយុទ្ធជាមួយ Nicolas Jackson ដើម្បីរកបានគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ Chelsea នៅរដូវកាលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sanchez; Disasi, Silva, Colwill; Gusto, Fernandez, Caicedo, Chilwell; Gallagher, Sterling; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
២.ពត៌មានកីឡាករ Luton
គ្រូបង្វឹកលោកលោក Edwards បានបង្ហាញសមាសភាពកីឡាករមានរបួសដូចជា Reece Burke , Gabriel Osho , Jordan Clark និង Dan Pottsខណៈខ្សែការពារស្លាប Issa Kabore និង Ryan Giles ដើរតួនាទីមុខខ្សែការពារកណ្តាល Mads Andersen, Tom Lockyer និង Amari’i Bell ។អតីតកីឡាករក្រុម Chelsea លោក Ross Barkley អាចបង្ហាញខ្លួនលើកដំបូងទោះបីជា Pelly Ruddock Mpanzu, Marvelous Nakamba និង Tahith Chong នឹងត្រូវបន្តនៅកណ្តាលខ្សែបម្រើ ខណៈ Jacob Brown នឹងរុញ Elijah Adebayo លេងតំបន់ប្រយុទ្ធជួរមុខ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKaminski; Andersen, Lockyer, Bell; Kabore, Mpanzu, Nakamba, Chong, Giles; Adebayo, Morris
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Chelsea ១:0 Luton
ប្រភព:sportsmole
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]