

(រីយ៉ាដ)៖ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Aymeric Laporte បានសម្រេចចាកចេញពីក្លិប Manchester City ដើម្បីចូលរួមជាមួយក្លឹប Al Nassr ដែលលេងនៅលីគអារ៉ាប៊ីសាអូឌីត Saudi Pro League លើកិច្ចព្រមព្រៀងតម្លៃ ២៧.៥លានអឺរ៉ូ ឬស្មើនឹង ២៣.៦លានផោន នៃកិច្ចសន្យាដល់ឆ្នាំ ២០២៦ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ គួររំលឹកផងដែរថា កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានចូលរួមជាមួយ Man City ដោយផ្ទេរមកពីក្លិប Athletic Bilbao កាលពីខែមករា ឆ្នាំ២០១៨ ជាមួយនឹងតម្លៃកំណត់ត្រារបស់ក្លឹប ៥៧លានផោន ខណៈកន្លងមកនេះរូបគេបានជួយឲ្យ Man City ឈ្នះពានរង្វាន់ធំៗ ចំនួន ១២លើក ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ ២៤លើកប៉ុណ្ណោះសម្រាប់ក្លឹបក្នុងរដូវកាលឈ្នះពានរង្វាន់ចំនួន៣ កាលពីរដូវកាលមុន។ សូមជម្រាបផងដែរថា ខ្សែការពារ Aymeric Laporte បានបង្ហាញខ្លួន ១៨០លើកក្នុងរយៈពេល ៧រដូវកាលសម្រាប់ក្លឹបមេឃខៀវ ដោយរកគ្រាប់បាល់បាន ១២គ្រាប់៕


ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



