

ក្រុមតោខៀវ Chelsea បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Deivid Washington ពីក្លឹប Santos ក្នុងតម្លៃខ្លួន ២០ លានអឺរ៉ូ មករួមក្រុមខណៈកីឡាករវ័យ ១៨ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៧ ឆ្នាំនៅ ទឹកដីStamford Bridge ជាមួយនឹងជម្រើសមួយឆ្នាំបន្ថែមទៀត។
គួររំលឹកថាក្រោយការចាកចេញរបស់ស៊ូភើស្តាមួយចំនួនក្រុមបានសម្រេចការផ្ទេរយកីឡាករមួយចំនួនមករួមក្រុម ខណៈ Washington គឺជាសមាជិកថ្មីទីប្រាំបួនសម្រាប់ក្រុមលោក Mauricio Pochettino នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈរូបគេបានចាប់ផ្តើមអាជីពដំបូងជាមួយក្រុម Gremio មុនពេលផ្ទេរមក Santos ក្នុងឆ្នាំ 2016 ។ Washington គឺជាសមាជិកទីពីររបស់ក្លឹប Santos ដែលបានផ្លាស់មកលីកកំពូលអង់គ្លេសជាមួយ Chelsea នៅរដូវក្តៅនេះបន្ទាប់ពីការមកដល់របស់ខ្សែបម្រើស្លាបវ័យ ១៨ ឆ្នាំ Angelo កាលពីខែកក្កដា។
ប្រភព:BBC
វីដេអូ:


ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



