

(ទីក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea បានចុះកិច្ចព្រមព្រៀងជាមួយក្លឹប Santos របស់ប្រេស៊ីល ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Deivid Washington មកលេងនៅអង់គ្លេស ក្នុងតម្លៃខ្លួន ១៧.២លានផោន។ តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ នេះបានឲ្យដឹងថាកីឡាករ Washington បានក្លាយជាសមាជិកថ្មីទី៩ នារដូវក្តៅនេះដែលផ្លាស់មកលេងនៅកីឡដ្ឋាន Stamford Bridge ក្រោមការដឹកនាំផ្ទាល់របស់លោក Mauricio Pochettino។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Washington ទើបតែបានបង្ហាញខ្លួនក្នុងឈុតធំក្លឹប Santos ដែលលេងនៅ Serie A របស់ប្រេស៊ីលចាប់តាំងពីខែមេសា ឆ្នាំនេះទេ មុនពេលផ្លាស់ចេញពីទឹកដីកំណើតមកចុះសន្យាថ្មីលេងឲ្យ Chelsea រយៈពេល ៧ឆ្នាំ។

ក្រោយពីចុះកិច្ចសន្យារួចរាល់ Washington បានថ្លែងប្រាប់គេហទំព័រក្លឹបថា «ខ្ញុំមានក្តីរំភើបខ្លាំងណាស់ ដែលបានមកចូលរួមជាមួយក្លិបធំ ដូចជា Chelsea នេះ។ លើសពីនេះទៀត ខ្ញុំក៏អន្ទះសារក្នុងការបង្ហាញក្នុងក្លិបនេះដូចគ្នា»។ Washington បានចាប់អាជីពបាល់ទាត់ជាមួយក្លិបក្នុងស្រុកដូចគ្នាគឹ Gremio មុនពេលផ្លាស់ចេញមកលេងឲ្យ Santos ក្នុងឆ្នាំ២០១៦ កន្លងទៅ។ យ៉ាងនេះក្តី រូបគេក៏បានក្លាយជាកីឡាករទី២ ផងដែរដែលត្រូវបានផ្ទេរចេញពី Santos មកចូលរួមជាមួយ Chelsea ក្រោយការមកដល់របស់ខ្សែបម្រើស្លាប Angelo កាលពីខែមុន ដែលមានវ័យ ១៨ឆ្នាំដូចគ្នា៕
មានវីដេអូនៅខាងក្រោម៖

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



