Close
Featured-Image
ចប់ហើយ Mbappe ! គ្រូបង្វឹក Real Madrid បានបញ្ជាក់យ៉ាងច្បាស់១០០% ថាលែងចង់ប៉ែតតីទៀតហើយ
ទំហំអក្សរ
តូច
ធំ

(ម៉ាឌ្រីត)៖ អ្នកចាត់ការទូទៅក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានច្រានចោលការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kylian Mbappe វ័យ ២៤ឆ្នាំ ពីក្លឹបយក្សបារាំង Paris St-Germain នៅរដូវក្តៅនេះ។ មកទល់នឹងពេលនេះ Mbappe បានបដិសេធមិនចុះកិច្ចសន្យាបន្តជាមួយក្លឹប PSG ដោយជំរុញឱ្យមានការរំពឹងទុកថាគាត់អាចចូលរួមជាមួយក្រុមនៅលីគ La Liga ។ ក្លឹប PSG ត្រូវបានគេជឿថាកំពុងបើកចំហរក្នុងការលក់ជាជាងការប្រថុយប្រថានក្នុងការបាត់បង់គាត់(Mbappe) ដោយឥតគិតថ្លៃ នៅពេលដែលកិច្ចព្រមព្រៀងរបស់ Mbappe ផុតកំណត់នៅឆ្នាំក្រោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

You have the courage to ask that?' - Ancelotti gives blunt response when quizzed on Mbappe to Real Madrid rumours | Goal.com

  • នៅពេលសួរអំពីកិច្ចព្រមព្រៀងសម្រាប់ Mbappe លោកគ្រូ Ancelotti បាននិយាយថា ‍«ខ្ញុំបដិសេធ ១០០%»
  • គាត់បានបន្ថែមទៀតថា «ខ្ញុំគិតថាក្រុមយើងបានបិទបញ្ចប់ការបញ្ជាទិញហើយ ខណៈកីឡាកររបស់ពួកយើងកំពុងគិតអំពីរដូវកាលថ្មី»

កាលពីខែកក្កដា PSG បានផ្តល់ការអនុញ្ញាតឱ្យក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីតនិយាយចរចារជាមួយ Mbappe បន្ទាប់ពីធ្វើការដេញថ្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២៥៩លានផោន។​ ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានប្តេជ្ញាថាគាត់នឹងមិនអនុញ្ញាតឱ្យខ្សែប្រយុទ្ធចាកចេញដោយគ្មានបានអ្វីសោះឡើយ ហើយវាត្រូវបានគេគិតថាកិច្ចព្រមព្រៀងមួយចំនួនទំនងជានឹងឃើញ Mbappe ចុះហត្ថលេខាលើកិច្ចសន្យាបន្តរយៈពេលមួយឆ្នាំទៀតចំពោះកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ដូចដែលបានរំពឹងពីមុន។ វាអាចនឹងដល់ឆ្នាំ ២០២៥ ដើម្បីអនុញ្ញាតឱ្យ PSG លក់ Mbappe ទៅឱ្យ Real Madrid នៅរដូវក្តៅក្រោយ។Mbappe បានចូលរួមជាមួយ PSG ក្នុងឆ្នាំ ២០១៧ ដោយដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើងពី Monaco មុនពេលផ្ទេរ ១៨០លានអឺរ៉ូ ១៦៥.៧ លានផោន ដោយបានស៊ុតបញ្ចូលទីជាប់កំណត់ត្រាក្លឹប ២១៣គ្រាប់ ក្នុង ២៦១ ប្រកួត៕

Carlo Ancelotti speaks out on Kylian Mbappe PSG decision as striker defends not joining Real Madrid - SportsTak.com

ប្រភព៖ BBC ចុះផ្សាយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង