Close
Featured-Image
ទីបំផុត ! Man.City រកបានកីឡាករមកជំនួសតំណែង Riyad Mahrez ( មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមមេឃខៀវ Man. City បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែបម្រើស្លាបអន្តរជាតិបែលហ្សិក Jeremy Doku ពីក្លឹប Rennes នៅលីក​កំពូល​បារាំងក្នុងតម្លៃ ៥៥.៤ លានផោនមករួមក្រុមដោយចុះកុងត្រារយៈពេល៥ឆ្នាំជាមួយក្រុមដែលបានឈ្នះជើងឯក ៣កម្មវិធីផ្សងគ្នាកាលពីរដូវកាលមុន។ជាមួយ​គ្នានេះដែរកីឡាករខ្សែបម្រើស្លាបវ័យ ២១ ឆ្នាំរូបនេះ មានប្រវត្តិរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១០គ្រាប់ក្រោយបង្ហាញខ្លួនសរុប ៧៥​ប្រកួត​ក្រោយចំណាយពេល៣រដូវកាលជាមួយក្លឹប Renne និងពាក់អាវស្លាកលេខ១១ដោយុដើរតួនាទី ជំនួស Riyad Mahrez ដែលផ្លាស់​ទៅលេង​នៅ​លីក Saudi Pro League ទៅហើយនោះ។


អតីតកីឡាករ Underlech និងក្លាយជាសមាជិកទី៣របស់ក្រុមលោក Pep Guadiola បន្ទាប់ពី បន្ទាប់ពីខ្សែបម្រើ Mateo Kovacic បានផ្លាស់​មក​កាន់ទឹកដី Etihad ក្នុងតម្លៃ ២៥ លានផោនពី Chelsea និងខ្សែការពារ Josko Gvardiol ពីក្រុម RB Leipzig ចូលរួមក្នុងតម្លៃ ៧៧លាន​ផោន​។គួរំលឹកថា Doku នៅមានកុងត្រាដែលមានសុពលភាពរយៈពេល ២ ឆ្នាំទៀតលើកិច្ចសន្យារយៈពេល 5៥ឆ្នាំដែលគាត់បានចុះហត្ថលេខា​ក្នុង​តម្លៃ ២៦ លានអឺរ៉ូ ពេលផ្ទេរពីលីកកំពូលបែលហ្សិកមកាន់ទឹកដីបារាំងក្នុងខែតុលា ឆ្នាំ ២០២០។

Doku បានលើកឡើងពីឱកាសបានរួមការងារក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Guardiola ជាកត្តាសំខាន់បំផុតដែលធ្វើ​អោយ​រូប​គេសម្រេចចិត្តចូលរួមជាមួយក្រុមជើងឯក Premier League ។ខ្សែបម្រើស្លាបដែលមានដើមកំណើតនៅទីក្រុង Antwerp បានបញ្ជាក់យ៉ាង​ដូច្នេះ​ថាៈខ្ញុំជាកីឡាករដែលចូលចិត្តការរៀនសូត្រ។ ការធ្វើការជាមួយលោក Pep និងបុគ្គលិករបស់គាត់ និងឪកាសលេងជាមួយ​កីឡាករ​លំដាប់​ពិភពលោកទាំងនេះ នឹងធ្វើឱ្យខ្ញុំមានការអភិវឌ្ឍខ្លួន
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង