

(អង់គ្លេស)៖ យោងតាមកាសែត Daily Mail បានឲ្យដឹងថា ខណៈពេលនេះក្លឹប Tottenham Hotspur កំពុងរៀបចំដេញថ្លៃសម្រាប់ខ្សែប្រយុទ្ធ Brennan Johnson របស់ក្លឹប Nottingham Forest ដែលមានតម្លៃប្រមាណ ៥០លានផោន។ Johnson ត្រូវបានគេជឿជាក់ថា ចង់ទៅចូលរួមជាមួយ Spurs ជាជាង Chelsea ប្រសិនបើមានឱកាស មិនតែប៉ុណ្ណោះ Spurs អាចនឹងដោះដូរកីឡាករ Davinson Sanchez របស់ខ្លួនជាថ្នូរបូករួមនិងសាច់ប្រាក់ ដើម្បីឲ្យកិច្ចព្រមព្រៀងនេះទៅបានដោយរលូន ខណៈភាគីទាំងសងខាងមិនទាន់យល់ព្រមគ្នា១០០ភាគរយនៅឡើយទេ។ កីឡាករវ័យ ២២ឆ្នាំរូបនេះ បានស្ថិតក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមហង្សក្រហមក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០២២/២៣ ដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣លើក ក្នុងការបង្ហាញខ្លួន ៤៤ដងក្នុងការប្រកួតទាំងអស់។ ក្រុមរបស់លោក Ange Postecoglou ដែលបានយកឈ្នះទៅលើ Man United ២:០ ក្នុងលីគកាលពីថ្ងៃសៅរ៍ បានចុះហត្ថលេខាលើ James Maddison, Pedro Porro, Micky van de Ven, Dejan Kulusevski, Guglielmo Vicario, Alejo Veliz, Ashley Phillips និង Manor Solomon ក្នុងអំឡុងពេលទីផ្សារផ្ទេរដ៏មមាញឹក៕


(USA)៖ ក្លឹបអធិរាជស Real Madrid បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីបានយកឈ្នះទៅលើក្រុមសេះបង្កង់ Juventus ក្នុងលទ្ធផល ១:០។ បើទោះជាក្រុមឈ្នះយ៉ាងនេះក្តី អ្នកគាំទ្រ Real Madrid បានបញ្ចេញមតិជាច្រើនសឹងតែដូចៗគ្នាទាំងបែបនេះថា ពួកគេលែងមានទំនុកចិត្តទៅលើខ្សែការពារឆ្នើម Antonio Rudiger បន្តទៀត ក្រោយរូបគេវិលត្រឡប់មកក្រុមវិញ បន្ទាប់ពីជាពីរបួស ខណៈនៅតំបន់ការពារកណ្តាលមានភាពផុយស្រួយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកលេងក្បាលមាន់គកបារាំង Giroud សម្រេចទៅរួមទ្រនំនៅក្លឹប League 1 មួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible



