
បរទេស៖ ក្លឹបបាល់ទាត់ Inter Miami បានបន្តបេសកម្មរបស់ខ្លួនក្នុងការឈ្នះពានរង្វាន់ជាលើកទី២ក្នុងប្រវត្តិសាស្ត្រក្លឹបក្រោយពីបានយកឈ្នះលលើក្រុម Cincinnati ដោយបាល់ប៉េលណាល់ទីកាត់សេចក្តីដើម្បីកក់អីរបស់ខ្លួនទៅលេងវគ្គផ្តាច់ព័្រត្រពានរង្វាន់ U.S. Open Cup ។ ក្រុម Cincinnati បានបើកការនាំមុខ Inter Miami មុនពីរគ្រាប់ដោយការរកគ្រាប់បាល់ដោយកីឡាករ Luciano Acosta និង Brandon Vazquez យ៉៉ាងណាមិញកីឡាករ Leonardo Campana បានរកបាន២គ្រាប់ និង Josef Martinez អាចរកបានមួយគ្រាប់វិញឲ្យក្រុម Inter Miami នាំមុខវិញម្តង។ ប៉ុន្តែយ៉ាងណាមិញ Yuya Kubo អាចរកបានមួយគ្រាប់តាមស្មើវិញឲ្យក្រុម Cincinnati នៅនាទី១១៤ដែលធ្វើឲ្យការប្រកួតបន្តដល់វគ្គប៉េណាល់ទីកាត់សេចក្តី។ យ៉ាងណាមិញក្រុម Inter Miami បានទាត់បញ្ចូលទី ៥គ្រាប់ និង Cincinnati បានរកបាន៤គ្រាប់ប៉ុណ្ណោះ៕

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



