Close
ads Featured-Image
ទីបំផុត! Al Nassr បានចុះហត្ថលេខាផ្លូវការលើខ្សែបម្រើ Otavio ដោយតម្លៃផ្ទេរ ៦០លានអឺរ៉ូ ខណៈកុងត្រាដល់ឆ្នាំ២០២៦
ទំហំអក្សរ
តូច
ធំ

(អារ៉ាប៊ីសាអូឌីត)៖ នៅទីបំផុតក្លឹបអារ៉ាប់ Al Nassr បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Otavio ពីសំណាក់ក្លឹប FC Porto ក្នុងតម្លៃផ្ទេរ ៦០លានអឺរ៉ូ ឬស្មើនឹង ៦៥លានដុល្លារ ភ្ជាប់ជាមួយនិងកិច្ចសន្យាកុងត្រារយៈពេល ៣ឆ្នាំរហូតដល់ឆ្នាំ ២០២៦។ ខ្សែបម្រើរូបនេះជាមិត្តរួមជម្រើសជាតិជាមួយ Cristaino Ronaldo ស្រាប់ផងនោះ ដូច្នេះការផ្លាស់ប្តូរនេះត្រូវបានជាជឿថានឹងល្អប្រសើរទៅកាន់ក្លឹប។ Otavio មានវ័យ ២៨ឆ្នាំ ស៊ុតបញ្ចូលទីបាន ៣១គ្រាប់ក្នុង ២៨៣ប្រកួតសរុបសម្រាប់ក្លឹប Porto បន្ទាប់ពីចូលរួមតាំងពីឆ្នាំ ២០១៤ មក។ Otavio ចូលរួមជាមួយក្រុម Al-Nassr ដែលមានកីឡាករល្បីៗជាច្រើនរួមមាន Cristiano Ronaldo, Sadio Mane, Marcelo Brozovic, Alex Telles និង Seko Fofana៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង