
បរទេស៖ Jota កីឡាករវ័យ 24 ឆ្នាំទទួលបានការផ្ទេរទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីបានលេងនៅប្រទេសស្កុតលែនដែលជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទី 15 គ្រាប់កាលពីរដូវកាលមុន។ គាត់បានចូលរួមជាមួយ Karim Benzema និង N’Golo Kante នៅ Al Ittihad បន្ទាប់ពីផ្ទេរក្នុងតម្លៃ 25 លានផោន ដែលជាតម្លៃកំណត់ត្រាក្លឹបបានចំណាយសម្រាប់កីឡាករ។ យ៉ាងណាមិញ បន្ទាប់ពីការបង្ហាញខ្លួនត្រឹមតែ៤ដងសម្រាប់ក្រុមអារ៉ាប៊ីសាអូឌីត Jota គ្រោងនឹងចាកចេញពីក្លឹបមួយនេះវិញ នេះបើយោងតាមរបាយការណ៍គួរឱ្យភ្ញាក់ផ្អើល។ អ្នកកាសែត អារ៉ាប៊ីសាអូឌីត @m_bukairy អះអាងថា ខ្សែបម្រើស្លាបរូបនេះ គ្រោងនឹងចាកចេញពី Al Ittihad ដោយមិនមានព័ត៌មានបន្ថែមអំពីហេតុផលសម្រាប់ការចាកចេញភ្លាមៗរបស់គាត់ឡើយ។

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]



