
(អារ៉ាប៊ីសាអូឌីត)៖ ខ្សែការពារសញ្ជាតិតួកគី Merih Demiral បានចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Ahli ផ្ទេរមកពីក្លឹបអ៊ីតាលី Atalanta លើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាស ពីក្លិបលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ ក្លឹបទាំងពីរ មិនបានបង្ហាញពីតម្លៃ នៃការផ្ទេរកីឡាករវ័យ ២៥ឆ្នាំនេះនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានចុះផ្សាយថា កិច្ចព្រមព្រៀងនេះ មានតម្លៃខ្លួនផ្ទេរ ២០លានអឺរ៉ូ ឬ ២១.៧៣លានដុល្លារ។ Demiral ដែលបានចូលរួមជាមួយក្លឹប Atalanta ដោយផ្លាស់មកពីក្លឹប Juventus ក្នុងឆ្នាំ២០២២ រកបានគ្រាប់បាល់ ១គ្រាប់ ក្នុង ២៨ប្រកួត ក្នុងការប្រកួតទាំងអស់ សម្រាប់លក្លឹប Atalanta កាលពីរដូវកាលមុន។ Demiral ជាកីឡាករថ្មីចុងក្រោយ ដែលបានចូលរួមជាមួយក្លឹប Al-Ahli បន្ទាប់ពីការទៅដល់របស់កីឡាករ Riyad Mahrez, Roberto Firmino, អ្នកចាំទី Edouard Mendy, Alain Saint-Maximin, Franck Kessie និងកីឡាករ Roger Ibanez។ គួរបញ្ជាក់ផងដែរថា ក្លឹប AI-Ahli ទើបតែឡើងទៅលេងនៅលីគ Pro league វិញ បន្ទាប់ពី១រដូវកាល លេងនៅលីគលំដាប់ទី២៕

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC



