ម្ចាស់ផ្ទះ Aston Villa ត្រៀមធ្វើប្រកួតទទួលភ្ញៀវ Everton សម្រាប់ក្របខណ្ឌ Premier League សប្តាហ៏ទី២ នៅវេលាម៉ោង ៨យប់ថ្ងៃអាទិត្យនេះ ខណៈក្រុមទាំងពីរសម្លឹងចង់ឈ្នះការប្រកួតនេះ ក្រោយសប្តាហ៏ដំបូងត្រូវក្រុមសារិកាព្រៃ Newcastle លត់ក្នុងលទ្ធផល ១ទល់ និង០ ខណៈ Everton ត្រូវ ក្រុមភ្ញៀវ Fulham លត់ក្នុងលទ្ធផល ១ទល់និង០។
ជំនួបជួបគ្នា ៤លើកចុងក្រោយ Aston Villa ផ្តួល Everton ទាំង៤លើកគ្រប់ក្រប់ខណ្ឌប្រកួត ខណៈ Everton មានប្រវត្តិឈ្នះម្ចាស់
ផ្ទះតែ១លើកគត់សម្រាប់ការប្រកួតក្រៅដី៧ដងចុងក្រោយនៅរដូវកាលចាស់ និងសរុបរួមគឺ៨ដងចុងក្រោយគិតចាប់តាំងពីរ Aston Villa ត្រលប់មកលេងនៅក្របខណ្ឌ Premier League វិញ។
១.ពត៌មានកីឡាករ Aston Villa
គ្រូបង្វឹកលោក Unai Emery អាចនិងដាក់អោយ Lucas Digne និង John McGinn លេងនៅបម្រើ-ប្រយុទ្ធស្លាប ខណៈ Alex Moreno និង Jacob Ramsey នៅអវត្តមានដោយសារតែរបួស។រីឯ Emi Buendia និង Tyrរone Mings អាចនិងអវត្តមានពេញមួយរដូវកាល ជាមួយរបួសសរសៃពួរ
រីឯខ្សការពារ Pau Torres អាចនិងចូលលេងជំនួសប្រធានក្រុមដែលរងរបួសសម្រាប់ Leon Bailey និងPhilippe Coutinho ឬ Jaden Philogene នៅអង្គុយកៅអីបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Martinez; Cash, Carlos, Torres, Digne; Kamara, Luiz; Diaby, Tielemans, McGinn; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១
២.ពត៌មានកីឡាករ Everton
សម្រាប់ Dele Alli, Dwight McNeil និង Seamus Coleman សុទ្ធតែអវត្តមានសម្រាប់ Everton ចុងសប្តាហ៍នេះ។សម្រាប់ខ្សែប្រយុទ្ធ Dominic Calvert-Lewin អាចចូលលេង Everton ក្រោយខកខានការប្រកួតបើកឆាកទល់នឹង Fulham ដោយសាររបួស។រីឯកីឡាករចំណូលថ្មី Jack Harrison នឹងខកខានការប្រកួតចុងក្រោយដោយសាររបួសរី Demarai Gray អាចនិងចាកចេញពីក្រុម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pickford; Patterson, Tarkowski, Keane, Young; Iwobi, Onana, Doucoure, Gueye, Danjuma; Maupay
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-១-១
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Aston Villa ២:0 Everton។
ប្រភព:whoscored &sportsmole
ក្រោយចាញ់ថ្ងៃបើកឆាក ! Aston Villa ត្រៀមទទួលភ្ញៀវ Everton ប្រកបដោយទំនុកចិត្ត
ទំហំអក្សរ
តូច
ធំ
Topics
អត្ថបទទាក់ទង
2 weeks ago .
163 Views
Prediction: Aston Villa អាចទប់ទល់ក្រុមម្ចាស់ផ្ទះ Liverpool ដែលកំពុងឡើងជើងខ្លាំងបានទេ?
3 weeks ago .
104 Views
Prediction: ភ្ញៀវ Aston Villa អាចសងសឹក Tottenham រឺក៏ត្រូវថ្នាំខ្លាំងធ្ងន់ជាងមុន?
2 months ago .
204 Views
Prediction:អនាតតតាហាក់និងសម្រេចក្នុងលទ្ធផលជាមួយ Aston Villa រឺយ៉ាងណា?
2 months ago .
164 Views
Prediction: Aston Villa ត្រៀមទទួល Bayern Munich លើកដំបូងនៅក្របខណ្ឌ UCL