ម្ចាស់ជើងឯកអង់គ្លេស Man.City ក្រោយផ្តួល Sevilla លើកពាន Uefa Super Cup ក្រុមបានបន្តត្រៀមទទទួលក្រុមភ្ញៀវ Newcastleនៅទឹកដី Etihad នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃអាទិត្យ ។ពោលគឺក្រោយលត់ Aston Villa ក្នុងលទ្ធផល ៥ទល់និង១ ហើយ Man.City បានផ្តួល Burnley ដូចគ្នាក្នុងលទ្ធផល ៣ទល់និង០នៅថ្ងៃប្រកួតបើកឆាកពាន EPL រដូវកាលថ្មី ២០២៣។ ជ័យជំនះលើ Aston Villa នាំអោយ Newcastle ប្រកួតមិនដែលចាញ់ ៥ដងនៅក្របខណ្ឌ Premier League ៥លើកចុងក្រោយ ប៉ុន្តែពួកគេបានឈ្នះត្រឹមតែ១ប្រកួត ក្នុងចំណោម៤លើកចុងក្រោយសម្រាប់ការប្រកួតក្រៅដីប៉ុណ្ណោះនិងរបូតគ្រាប់បាល់៩គ្រាប់ក្រោយប្រកួតស្មើម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល ០ ទល់និង០កាលពីខែមករាកន្លងទៅ។
ប្រវត្តិជួបគ្នា៨ដងចុងក្រោយក្នុងផ្ទះ Man.City ផ្តួល Newacastle ដល់ទៅ៨លើកគ្រប់ក្របខណ្ឌប្រកួត ខណៈការប្រកួត៩លើកចុងក្រោយគឺ Newcastle រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីមិនតិចជា២គ្រាប់នោះទេ។ក្នុងនោះដែរក្រុមលោក Pep Guardiola ការពារមិនអោយគូបដិបក្សស៊ុតបញ្ចូលទីសោះរហូត៤លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតផងដែរ។
១-ពត៌មានក្រុមMan.City
Kevin De Bruyne ត្រូវអវត្តមានពី ៣-៤ ខែដោយសាររបួសសរសៃពួរ ខណៈ John Stones ក៏ស្ថិតក្នុងការព្យាបាលរបួស ខណៈ Bernardo Silva មានបញ្ហាសុខភាពគ្រុនក្តៅ មិនមានវត្តមានតាំងពីពេលជ័យជំនះ Super Cup លើ Sevilla ដោយបន្តអវត្តមាន។
សម្រាប់ Cole Palmer ដែលមានឪកាសរកបានគ្រាប់បាល់សំខាន់២គ្រាប់ក្នុងជំនួប COmmunity Shield និង Super Cup និងត្រៀមបង្ហាញខ្លួន ក្នុងនាមកីឡាករបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ederson; Walker, Dias, Gvardiol, Lewis; Rodri, Kovacic; Foden, Alvarez, Grealish; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
២-ពត៌មានក្រុម Newcastle
Joe Willock ទំនងជាអវត្តមានជាមួយ Javier Manquillo និង Emil Krafth ខណៈ Harvey Barnes ត្រៀមចូលលេងជម្រើស១១នាក់ ដំបូងក្រោយ លេងបម្រុង ពេលផ្តួល Aston Villa។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pope; Trippier, Schar, Botman, Burn; Tonali, Guimaraes, Joelinton; Almiron, Isak, Barnes
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣-លទ្ធផលការទស្សន៍ទាយសម្រាប់គូនេះគឺ Newcastle ២-១
Man.City ចង់បន្តរក្សាកំនត់ត្រាល្អពេលទទួលភ្ញៀវ Newcastle ទោះអវត្តមានខ្សែបម្រើឆ្នើម ២ រូប
ទំហំអក្សរ
តូច
ធំ
No posts